ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ថតជាប់ទាហានអ៊ីស្រាអែល ដើរចូលអន្ទាក់ ប៉ាឡេស្ទីន ផ្ទុះសឹងស្លាប់ខ្លួន
វីដេអូរន្ធត់ បានបង្ហាញឲ្យឃើញទាហានអ៊ីស្រាអែលក្រៅម៉ោងការងារម្នាក់ ដើរចូលអន្ទាក់របស់ប៉ាឡេស្ទីន ផ្ទុះសឹងស្លាប់ខ្លួន ក្នុងកន្លែងតាំងទីលំនៅ Kochav Hashahar នៃតំបន់ West Bank។

តាមការចុះផ្សាយរបស់ Daily Mail, ទាហានរូបនេះឈ្មោះ Levy អាយុ២៥ឆ្នាំ ដោយគាត់បានដើរក្នុងស្មៅក្រាស់ទៅទាត់ទង់ប៉ាឡេស្ទីន ដែលគេដោតទុក ប៉ុន្តែតាមពិតទៅ នោះគឺជាអន្ទាក់សោះ។
តាមរយៈវីដេអូដែលគេឃើញ, ទាហានរូបនេះបានដើរទៅកៀកទង់ជាតិហើយទាត់ និងបម្រុងដកចេញ ស្រាប់តែជាន់គ្រាន់បែកផ្ទុះយ៉ាងខ្លាំង ប៉ុន្តែបើតាមសេចក្តីរាយការណ៍ ក្រោយកើតហេតុភ្លាមៗ គាត់មិនបាត់បង់ជីវិតឡើយ តែត្រូវរបួសធ្ងន់។

ពាក់ព័ន្ធហេតុការណ៍នេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញមកបញ្ជាក់ថា Levy គឺជាទាហានបម្រុងនៃអង្គភាពរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុនោះ គាត់មិនធ្វើការឡើយព្រោះជាថ្ងៃឈប់សម្រាក។
ក្រោយមកសារព័ត៌មាន The Jerusalem Post ចេញផ្សាយថា IDF កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ហើយកងទ័ពកំពុងស្វែងរកជនសង្ស័យនៅក្នុងតំបន់។

សូមបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាមរយៈពេលប្រាំពីរខែនៅហ្គាហ្សា, តំបន់ West Bank ក៏ជួបប្រទះអំពើហិង្សាមិនធម្មតាដែរ ដោយប៉ាឡេស្ទីននិងអ៊ីស្រាអែល នៅតែបន្តប៉ះទង្គិចគ្នាតាមទីតាំងកាន់កាប់ជាច្រើន។
ជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយចលនាហាម៉ាស បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក។ វាផ្តើមចេញនៅពេលក្រុមហាម៉ាស បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយមកទល់ពេលនេះ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត