ព័ត៌មានអន្ដរជាតិ
មិនធម្មតាទេ នេះជាយុទ្ធសាស្រ្តដែលអ៊ីស្រាអែល បាញ់ធ្លុះខែលការពារមីស៊ីល របស់អ៊ីរ៉ង់
ត្បិតតែស្ថានការណ៍អ៊ីស្រាអែល-អ៊ីរ៉ង់ បែរចុះត្រជាក់បន្តិចមែន ប៉ុន្តែការប្រឈមមុខដាក់គ្នា អាចកើតឡើងគ្រប់ពេលប្រសិនបើភាគីណាមួយ គណនាខុសតែបន្តិច។

កាលពីសប្តាហ៍មុន ជម្លោះរវាងសត្រូវទាំងពីរ បានឈានដល់ចំណុចកំពូល ដោយមានការសងសឹកគ្នាទៅវិញទៅមក ដល់ថ្នាក់អ្នកវិភាគអន្តរជាតិ បង្ហាញក្តីបារម្ភផ្ទុះសង្គ្រាមទ្រង់ទ្រាយធំទៀតផង។
យ៉ាងណា យើងមកងាកមើលការសងសឹករបស់ទីក្រុងហ្ស៊េរុយសាឡិមបន្តិច, អ៊ីស្រាអែល បើកការឆ្លើបតបទៅទីក្រុងតេហេរ៉ង់ ដោយអះអាង បានបំផ្លាញប្រព័ន្ធរ៉ាដានៃខែលការពារដែនអាកាស នៅមូលដ្ឋានមួយក្បែរទីក្រុង Isfahan។

មេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Abdolrahim Mousavi អួតអាងថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់វត្ថុនានាដោយជោគជ័យ គ្មានខូចខាតអ្វីឡើយ ផ្ទុយពីការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដែលថា កងកម្លាំងអាកាសអ៊ីស្រាអែល (IAF) បានវាយប្រហារចំគោលដៅរបស់អ៊ីរ៉ង់ ជាមួយនឹងមីស៊ីល “Rampage” ដែលបាញ់ចេញពីយន្តហោះចម្បាំងស្ថិតនៅចម្ងាយជាង១៦០គីឡូម៉ែត្រ ភាគខាងលិចដែនអាកាសអ៊ីរ៉ង់។
ទាក់ទិនរឿងនេះ ក្រុមអ្នកជំនាញអន្តរជាតិ បានបង្ហាញយុទ្ធសាស្រ្តដែលមីស៊ីលអ៊ីស្រាអែល អាចបាញ់ជ្រៀតចូលខែលការពារអាកាសដ៏មានអនុភាពរបស់អ៊ីរ៉ង់បាន។

ដូចនេះតើអ៊ីស្រាអែល ប្រើយុទ្ធសាស្រ្តបែបណា?
ជាការពិតណាស់ បើអ៊ីស្រាអែល បាញ់មីស៊ីលសំដៅទៅអ៊ីរ៉ង់តែម្តង គឺច្បាស់ជាមិនអាចបុកទម្លុះខែលការពារបានឡើយ ដូច្នេះអ៊ីស្រាអែល ក៏បញ្ជូនដ្រូន Quadcopter ច្រើនគ្រឿង ទៅបំភាន់និងរំខានដល់ខែលការពារដែនអាកាសរបស់ទីក្រុងតេហេរ៉ង់ ជាមុនសិន ហើយក្រោយមក ទើបបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Rampage ទៅតាមក្រោយ។
ម្យ៉ាងវិញទៀត មីស៊ីលនេះ គឺមានសមត្ថភាពពិសេស បំពាក់ដោយបច្ចេកវិទ្យាប្រឆាំងការរំខាន ដើម្បីវាយបកទៅផ្តាច់ប្រព័ន្ធអេឡិចត្រូនិចរបស់ខែលការពារ ហើយវាត្រូវបានរចនាឡើងដើម្បីជ្រាបចូលទៅក្នុងគោលដៅដែលមានការការពាររឹងមាំខ្លាំង ដូចជាមូលដ្ឋានយោធា និងលេណដ្ឋានជាដើម។

ហេតុផលខាងលើនេះហើយ ត្រូវបានគេជឿជាក់ថា ខែលរបស់អ៊ីរ៉ង់ មិនអាចស៊ូជាមួយមីស៊ីល Rampage របស់អ៊ីស្រាអែល បាន។
សូមបញ្ជាក់ឡើងវិញ ជម្លោះរវាងសត្រូវទាំងពីរ បានផ្ទុះកញ្ជ្រោលខ្លាំង ក្រោយពេល អ៊ីស្រាអែល វាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងទីក្រុងដាម៉ាស នៃប្រទេសស៊ីរី ដោយសម្លាប់មនុស្សជាច្រើននាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់២ រូបទៀតផង។ ក្រោយមក មហាអំណាចមជ្ឈិមបូព៌ាទាំងពីរ ក៏បានគំរាមសងសឹកគ្នាទៅវិញទៅមក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងអ៊ីរ៉ង់ ដែលអ៊ីស្រាអែល បាញ់សងសឹក គឺមានរោងចក្រនុយក្លេអ៊ែរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ