Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិ ជាប់សង្ស័យពីបទស៊ីសំណូក 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី២៤ខែមេសា, ប្រទេសរុស្ស៊ី បានប្រកាសពីការចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ដោយជាប់សង្ស័យពីបទស៊ីសំណូក ហើ​យបើរកឃើញថាមានកំហុសមែន គាត់ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។

លោក Timur Ivanov (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (SKR) បានឲ្យដឹងថា បុរសវ័យ៤៨ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនពីបទស៊ីសំណូកតាមប្រការ៦ មាត្រា២៩០នៃក្រមព្រហ្មទណ្ឌរុស្ស៊ី ខណៈដែលការស៊ើបអង្កេត កំពុងធ្វើឡើង។

ទោះបីជាយ៉ាងណាក៏ដោយ SKR មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ទឹកប្រាក់ ​ដែល​លោក Ivanov ទទួល​បាន​ឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនរាយការណ៍ថា លោក Ivanov ត្រូវគេសង្ស័យថា ទទួលសំណូកយ៉ាងហោចណាស់ក៏ ជាង១០ ០០០ដុល្លារអាមេរិកដែរ។

លោក Timur Ivanov (រូបថត៖ Ekonomim)

ពាក់ព័ន្ធករណីនេះ ធ្វើឲ្យលោក Ivanov អាចក្លាយជាមន្ត្រីថ្នាក់ខ្ពស់ជាងគេបំផុតរបស់រុស្ស៊ី ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទទទួលសំណូក ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។

សូមបញ្ជាក់ មុនពេលចូលបម្រើការងារនៅក្រសួងការពារជាតិ លោក Ivanov ធ្លាប់ធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្មប្រេងឥន្ធនៈនិងថាមពល និងធ្វើការក្នុងជួររដ្ឋាភិបាលតំបន់មូស្គូ។ លុះមកដល់ឆ្នាំ២០១៦ លោកក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិតែម្តង។

លោក Ivanov ក៏មានឋានៈជា​ទីប្រឹក្សា​រដ្ឋថ្នាក់ទី​មួយ និងជា​ឧត្តមនាវី​ក្នុង​ជួរ​កងទ័ព​រុស្ស៊ីផងដែរ ហើយបើយោងតាមទស្សនាវដ្ដី Forbes, អ្នកជំនាញផ្នែកអ៊ីនធឺណិត និងឧស្សាហកម្មនុយក្លេអ៊ែររូបនេះ គឺជាអ្នកមានបំផុតម្នាក់នៅក្នុងរចនាសម្ព័ន្ធសន្តិសុខរបស់រុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយវាយប្រហារភេរវកម្ម រុស្ស៊ី ប្រកាសថា “ឈាម​សងដោយឈាម”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម