ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន អឺរ៉ុប បើហ៊ានរឹបអូសទ្រព្យសម្បត្តិជិត ៣០០ ពាន់លានដុល្លារ
សេចក្ដីព្រាងច្បាប់ដើម្បីចាត់វិធានការសងសឹកភ្លាមៗនឹងត្រូវអនុម័ត ប្រសិនបើអឺរ៉ុបហ៊ានតែរឹបអូសទឹកប្រាក់នៅក្រៅប្រទេសរបស់រុស្ស៊ីជិត ៣០០ ពាន់លានដុល្លារ ហើយយកទៅជួយអ៊ុយក្រែន ។ នេះបើយោងតាមការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ពីអ្នកនាំពាក្យសភាជាន់ខ្ពស់រុស្ស៊ីគឺលោកស្រី Valentina Matviyenko ដែលធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក RIA កាលពីថ្ងៃទី២៣ ខែមេសា ។
មន្ត្រីរុស្ស៊ីរូបនេះ បាននិយាយថា “ពួកយើងមានចម្លើយត្រៀមទុករួចហើយ ។ ពួកយើងមានសេចក្ដីព្រាងច្បាប់ ដែលត្រៀមអនុម័តភ្លាមៗបានលើវិធានការសងសឹក ហើយអឺរ៉ុបនឹងខាតបង់ធ្ងន់ធ្ងរជាងពួកយើងទៅទៀត” ។
ក្រោយពីលោក វ៉្លាឌឺមៀr ពូទីន បានចាត់ទ័ពចូលវាយលុកអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានហាមឃាត់ប្រតិបត្តិការសាច់ប្រាក់ជាមួយធនាគារកណ្ដាលរុស្ស៊ី ព្រមទាំងក្រសួងហរិញ្ញវត្ថុរុស្ស៊ី ដែលក្នុងនោះមានទ្រព្យសម្បត្តិប្រហែលជិត ៣០០ ពាន់លានដុល្លារស្ថិតនៅប៉ែកអឺរ៉ុប ។
មេដឹកនាំរុស្ស៊ី បានប្រាប់ថា លោកខាងលិចបានអនុវត្តសង្គ្រាមសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ប៉ុន្តែដោយសារភាពរឹងមាំនៃសេដ្ឋកិច្ចរុស្ស៊ី រដ្ឋាភិបាលទីក្រុងមូស្គូបែរជាមានកំណើន ៣.៦ ភាគរយលើសពីឆ្នាំមុនទៅវិញ ។ លោកបន្ថែមថា វាជាបរាជ័យនៃទណ្ឌកម្មដែលបានដាក់មកលើរុស្ស៊ី ។
រដ្ឋាភិបាលវិមានក្រឹមឡាំង បានអះអាងសាជាថ្មីម្ដងទៀតថា ការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនគឺខុសពីគោលការណ៍ទីផ្សារសេរី ដែលលោកខាងលិចធ្លាប់បានប្រកាស ហើយវានឹងធ្វើឲ្យបាត់បង់សេចក្ដីទុកចិត្តនៅក្នុងលំហូរសេដ្ឋកិច្ចលុយដុល្លារ និងលុយអឺរ៉ូ ។ រុស្ស៊ីបានបន្តថា វាជារឿងដែលរារាំងការវិនិយោគសកល និងរំលោភលើសេចក្ដីទុកចិត្តសម្រាប់បណ្ដាធនាគារកណ្ដាលនៅលោកខាងលិច ។
លោក Vyacheslav Volodin អ្នកនាំពាក្យសភាជាន់ទាបរុស្ស៊ីបានលើកឡើងថា ក្នុងទំហំទឹកប្រាក់ ២៨០ ពាន់លានដុល្លារ ដែលត្រូវបានបង្កកក្រៅប្រទេសមានត្រឹមតែ ៥ ទៅ ៦ ពាន់លានដុល្លារប៉ុណ្ណោះ ដែលស្ថិតនៅសហរដ្ឋអាមេរិក ខណៈដែល ២២៤ ពាន់លានដុល្លារនៅសហភាពអឺរ៉ុប ៕
ដោយ ៖ ឈាង
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច