Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ថា កូរ៉េខាងជើង នឹងសាងកម្លាំងយោធាឲ្យខ្លាំងក្លាអស្ចារ្យ​បំផុត

បានផុស

នៅ

កម្លាំង​​យោធា​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង នឹង​​ត្រូវ​បន្ត​​ពង្រីក​វិសាលភាព​​ឲ្យ​បាន​​ខ្លាំង​ក្លា​ជា​ទី​​បំផុត ដើម្បី​​ធ្វើ​ជា​ខែល​ការពារ​សន្តិភាព​តំបន់ និង​អធិបតេយ្យភាព​របស់​ខ្លួន ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី គីម យ៉ូជុង ដែល​ជា​ប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​របស់​​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ថ្លែង​ទៅ​កាន់​ទី​ភ្នាក់ងារ​សារព័ត៌មាន​​ក្នុង​ស្រុក KCNA នា​ថ្ងៃ​ទី​២៤ ខែ​មេសា ។

អ្នក​ស្រី គីម យ៉ូជុង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូន​ស្រី​លោក គីម ជុងអ៊ុន បាន​​​បញ្ជាក់​ថា សមយុទ្ធ​យោធា​ជា​ញឹកញាប់​រវាង​អាមេរិក និង​កូរ៉េ​ខាង​​ត្បូង​​ក្នុង​ឆ្នាំ​នេះ កំពុង​បង្ក​ជា​ការ​គំរាមកំហែង​ចំពោះ​បរិស្ថាន​សុវត្ថិភាព​តំបន់​​ឲ្យ​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ដ៏​គ្រោះថ្នាក់ ។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងបាន​អះអាង​ថា សមយុទ្ធ​អាមេរិក-កូរ៉េ​ខាង​ត្បូង​គឺ​ប្រៀប​​ដូច​ជា​ការ​រៀបចំ​​ឲ្យ​​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើង ។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​​កូរ៉េ​ខាង​ជើង ខាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង បាន​ឆ្លើយ​តប​​ទៅ​វិញ​ថា សមយុទ្ធ​យោធា​​គឺ​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​ត្រូវ​ធ្វើ​សម្រាប់​​ការ​ការពារ ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​ទុក​មុន​ផង​ដែរ ។

គួរ​រំឭក​ថា អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​រៀបចំ​សមយុទ្ធ​​ជា​បន្ត​បន្ទាប់​រួម​គ្នា កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ក្រោម​ហេតុផល​​​បង្កើន​ការ​ត្រៀម​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ផ្នែក​យោធា​​ពី​កូរ៉េ​ខាង​ជើង ។ យោង​តាម​​យោធា​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា មាន​​យន្តហោះ​ចម្បាំង​ប្រមាណ​ ១០០ ​គ្រឿង​បាន​ធ្វើ​សមយុទ្ធ​ដែន​អាកាស​រយៈពេល ​២​ សប្ដាហ៍​នៅ​អំឡុង​ខែ​​មេសា ឆ្នាំ​ ២០២៤​ នេះ ៕

ដោយ ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម