Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ភ័យព្រួយពីទង្វើបង្កហេតុរបស់ ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក តែក្រុង​ប៉េកាំងថា ដោយសារអាមេរិកខ្លួនឯងមុនទេ

បានផុស

នៅ

មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកលោកឧត្តមនាវី John Aquilino បានសម្ដែងក្ដីភ័យព្រួយអំពីសកម្មភាពបង្កហេតុកាន់តែខ្លាំងឡើងៗពីសំណាក់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ។

លោកឧត្តមនាវី John Aquilino

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិជប៉ុន NHK និងប្រព័ន្ធផ្សព្វផ្សាយមកពីសហរដ្ឋអាមេរិកក្នុងទីក្រុងតូក្យូកាលពីថ្ងៃអង្គារ, លោក Aquilino បានលើកឡើងថា “ចិនកំពុងបង្កើនសកម្មភាពដែនសមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ផងដែរ បើទោះបីជា កន្លងមកហ្វីលីពីនបានគ្រប់គ្រងតំបន់នេះយ៉ាងមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែអះអាងថាជាដែនទឹករបស់ខ្លួន” ។

លោកឧត្តមនាវីបានបញ្ជាក់បន្ថែមថា “ទង្វើបង្កហេតុរបស់ចិនគឺលឿនជាងក្ដីរំពឹងទុកទៅទៀត ។ ជាក់ស្ដែងចិន និងរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងយោធារបស់ពួកគេ ស្របពេលដែលកូរ៉េខាងជើងក៏កំពុងគាំទ្រប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនតាមរយៈការផ្តល់គ្រាប់ផ្លោងជាដើម ដូច្នេះច្បាស់ណាស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ស្ថិតក្នុងមាត់ជ្រោះ​គ្រោះថ្នាក់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញការវាយបកចំៗទៅវិញថា រាល់សកម្មភាពល្បាតតាមអាកាស និងដែនសមុទ្រទាំងអស់ពីសំណាក់ប្រទេសចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal គឺដោយសារតែទង្វើរបស់អាមេរិកនេះឯង ពោលសកម្មភាពទាំងប៉ុន្មាននោះ គឺជាការឆ្លើយតបចំពោះសមយុទ្ធទ័ពជើងទឹករបស់អាមេរិកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម ។

ជាក់ស្ដែងមួយរយៈចុងក្រោយនេះ ហ្វីលីពីន និងចិនក៏កាន់តែពាក់មុខយក្សដាក់គ្នា ក្រោយការប៉ះទង្គិចគ្នារហូតដល់ទៅ ២ លើកកាលពីខែមុន ពោលកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើកប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន ដែលធ្វើឲ្យនាវិករបស់រដ្ឋាភិបាលទីក្រុងម៉ានីលរងរបួស ហើយនេះក៏ជាឫសគល់ថ្មីមួយទៀតដែលទាញឲ្យប្រទេសទាំងពីរកាន់តែក្ដៅស្លឹកត្រចៀករៀងៗខ្លួន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យសំខាន់ៗចំនួន ៦

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម