Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ជូនប្រតិភូសេដ្ឋកិច្ចទៅ អ៊ីរ៉ង់ សង្ស័យលួចសហការយោធា​សម្ងាត់

បានផុស

នៅ

គណៈ​ប្រតិភូ​កូរ៉េ​ខាង​ជើងបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៉ីរ៉ង់ដោយ​មាន​លោក Yun Jong-ho រដ្ឋមន្ត្រី​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិជា​​អ្នក​ដឹក​នាំ ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​​រដ្ឋ​កូរ៉េ​ខាង​​ជើង KCNA នៅ​ថ្ងៃ​​ទី​២៤ ខែ​មេសា ។

រូបថត៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​​ដ៏​កម្រ​​នេះត្រូវ​គេ​សង្ស័យ​ថា​ជា​​​កិច្ច​សហការ​​សម្ងាត់​រវាង​​ប្រទេស​ទាំង​ពីរ​ ពាក់ព័ន្ធ​នឹង​​​កម្មវិធី​ផលិត​គ្រឿង​សព្វាវុធ ។ អ្នក​ជំនាញ​និយាយ​ថា កូរ៉េ​ខាង​ជើង​អាច​ទៅ​​រក​ជំនួយ​ពី​អ៉ីរ៉ង់​​​លើ​ផ្នែក​បច្ចេកវិទ្យា​​​មីស៊ីល​ប្រើ​​ថាមពល​ចំហេះ​ឥន្ធនៈ​រឹង ដូច​ជា​​ការ​ប្រើ​មីស៊ីល​ប៉ាលិស្ទិក​បំពាក់​​ក្បាល​គ្រាប់​ដែល​មាន​​ល្បឿន​​លឿន​ជាង​សំឡេងជាដើម ។

ដំណើរ​ទស្សនកិច្ច​លើក​​នេះ​ទៀត​សោត ក៏​​ត្រូវ​បាន​​គេ​សង្ស័យ​ដែរ​ថា កូរ៉េ​ខាង​ជើង​ចង់​​​បង្កើន​ចំណង​សម្ព័ន្ធភាព​​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​អ៉ីរ៉ង់ ចំ​ពេល​កំពុង​​កើត​មាន​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ។ កូរ៉េ​ខាង​ជើង និង​អ៉ីរ៉ង់ គឺ​ជា​អ្នក​ផ្ដល់​អាវុធ​យ៉ាង​សំខាន់​​​ឲ្យ​ទៅ​​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម ។

ទំនាក់ទំនង​ការទូត​​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​​តេហេរ៉ង់ បាន​​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧៣ ។ ប្រទេស​ទាំង​ពីរ ត្រូវ​គេ​ដឹង​ឮ​ថា មាន​​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ ខណៈ​​កំពុង​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ​​ដូច​គ្នា​ជុំវិញ​​កម្មវិធី​ផលិត​គ្រឿង​សព្វាវុធ ។ បណ្ដា​អន្តរជាតិ​​បាន​ដាក់​ការ​សង្ស័យ​ថា សម្ព័ន្ធមិត្ត​ទាំង​​ពីរ​​​​​បាន​លួច​​ផ្លាស់ប្ដូរ​នូវ​បច្ចេកវិទ្យា​​បង្កើត​គ្រាប់​មីស៊ីល​ប៉ាលិស្ទិក ជា​ពិសេស​កំឡុង​សង្គ្រាម​អ៉ីរ៉ាក់-អ៉ីរ៉ង់ ​ឆ្នាំ​ ១៩៨០-១៩៨៨ ។

សូម​រំឭក​ថា កាល​​ពី​ឆ្នាំ​ ២០០៦ មេ​​បញ្ជាការ​កង​​ឆ្មាំ​បដិវត្តន៍​​​​អ៉ីរ៉ង់​​ បាន​​ប្រកាស​ជា​សាធារណៈ​​ដោយ​ទទួល​ស្គាល់​ ប្រទេស​របស់​លោក​ពិត​ជា​ធ្លាប់​​​ទទួល​​យក​មីស៊ីល​ពី​កូរ៉េ​ខាង​ជើង​​ប្រាកដ​មែន ដោយ​ក្នុង​​នោះ​មាន​ដូចជា ប្រភេទ​មីស៊ីល Scud-B និង Scud-C ប៉ុន្តែ​តាំង​ពី​នោះ​មក អ៉ីរ៉ង់​មិន​ត្រូវការ​ជំនួយ​ពី​ប្រទេស​របស់​លោក គីម ជុងអ៊ុន ទៀត​ឡើយ។

ទោះ​ជា​បែប​នេះ​ក្ដី បើ​តាម​របាយការណ៍​​ពី​​ភ្នាក់ងារ​​ការពារ​ជាតិ​សម្ងាត់​របស់​អាមេរិកក្នុង​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា មីស៊ីល​ប៉ាលិស្ទិក​ Shahab-3 ដែល​អ៉ីរ៉ង់​​​អភិវឌ្ឍ​​គឺ​ផ្អែក​តាម​បច្ចេកវិទ្យា​មីស៊ីល​ខ្នាត​មធ្យម Rodong របស់​កូរ៉េ​ខាង​ជើង។ មួយ​វិញ​ទៀត មីស៊ីល Khorramshahr របស់​អ៉ីរ៉ង់ ក៏​​ផលិត​ឡើង​តាម​បច្ចេកវិទ្យា​មីស៊ីល Musudan កូរ៉េ​ខាង​​​​ជើង​ផង​ដែរ ៕

ដោយ ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម