ព័ត៌មានអន្ដរជាតិ
ប្រទេសលោកខាងលិច បង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ា
សហភាពអ៊ឺរ៉ុបបាននិយាយថា ខ្លួនកំពុងពិចារណាដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ខណៈដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ពីររូបទៀតឈ្មោះ Moe Myint Tun និង Maung Maung Kyaw ពីបទជាប់ទាក់ទងទៅនឹងរដ្ឋប្រហារយោធា។

រឿងនេះបានកើតឡើងចំពេល បណ្តាប្រទេសលោកខាងលិចកំពុងព្យាយាមដាក់សម្ពាធដល់យោធា ឲ្យចៀសវាងការបង្ក្រាបដោយហិង្សាបន្ទាប់ពីមានការតវ៉ារយៈពេលច្រើនសប្តាហ៍។
មេដឹកនាំយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing បានអំពាវនាវឲ្យមានថាមពលដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ មួយថ្ងៃបន្ទាប់ពីកូដកម្មទូទៅបានបិទអាជីវកម្ម ហើយហ្វូងមនុស្សយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នាថ្វីបើមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចបណ្តាលឲ្យមនុស្សស្លាប់ក៏ដោយ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយថា មនុស្សរាប់លាននាក់បានដើរក្បួនកាលពីថ្ងៃចន្ទ នៅក្នុងចំនួនមិនធ្លាប់មាន បើទោះបីមានការគំរាមកំហែងពីសំណាក់យោធាក៏ដោយ។
ហ្វូងមនុស្ស បានប្រមូលផ្តុំគ្នាម្តងទៀតនៅថ្ងៃអង្គារនេះ ទោះបីជាមានចំនួនតិចក៏ដោយ។ យ៉ាងណាក្តី មិនមានរបាយការណ៍នៃការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងសន្តិសុខទេ។

បណ្តារដ្ឋាភិបាលអ៊ឺរ៉ុប បានបង្ហាញការគាំទ្រចំពោះអ្នកដែលចង់ថ្កោលទោសរដ្ឋប្រហារ ថ្ងៃទី១ខែកុម្ភៈនិងការដោះលែងមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី។
រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បាននិយាយនៅក្នុងទីក្រុង ព្រុចសែល ថា “យើងមិនបានត្រៀមខ្លួនឈរមើលទេ។ ទណ្ឌកម្មអាចដាក់ ប្រសិនបើផ្នែកការទូតបរាជ័យ”។

សហគមន៍អ៊ឺរ៉ុប កំពុងពិចារណាដាក់ទណ្ឌកម្ម ដែលនឹងកំណត់គោលដៅលើអាជីវកម្មរបស់កងទ័ព ប៉ុន្តែប្លុកនេះបានច្រានចោលរាល់ការកាត់បន្ថយការអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួន ដើម្បីចៀសវាងផលប៉ះពាល់ដល់កម្មករក្រីក្រ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ាព្រមានថា បាតុករកំពុងឆ្ពោះទៅរកផ្លូវស្លាប់
ចុចអាន៖ កាន់តែខ្លាំងហើយ! បាតុកម្មប្រឆាំងរដ្ឋប្រហារកំពុងផ្ទុះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?