ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះភ្នំសំរាមនៅឥណ្ឌា ជះផ្សែងពុលគ្រោះថ្នាក់ លើប្រជាជន
អ្នកក្រុងញូវដែលីនៃប្រទេសឥណ្ឌា កំពុងរងទុក្ខដោយសារផ្សែងពុលដ៏ក្រាស់ ហុយចេញពីភ្នំសំរាម ដែលត្រូវអគ្គិភ័យឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃអង្គារទី២៣ខែមេសា អគ្គិភ័យនៅ Ghazipur ដែលជាវាលចាក់សំរាមធំជាងគេបំផុក្នុងទីក្រុងញូវដែលី បានចាប់ផ្តើមតាំងតែពីថ្ងៃទី២១ខែមេសាមកម្ល៉េះ ដោយវាបានបញ្ចេញសារធាតុពុលដ៏គ្រោះថ្នាក់និងកម្តៅជះទៅលើរដ្ឋធានីនៃប្រទេសឥណ្ឌា។
ភ្លើងឆេះកន្លែងចាក់សំរាម ជារឿយៗកើតឡើងដោយសារតែឧស្ម័នមេតាន ដែលបញ្ចេញកម្តៅពេលសំរាមរលួយ។ ព្រោះរឿងនេះ អ្នករស់នៅតំបន់ក្បែរៗនោះ បានត្អូញត្អែរថា ពួកគេឈឺភ្នែកនិងរលាកបំពង់ក ដោយសារតែខ្យល់ពុល ហើយបញ្ហានេះទៀតសោត ធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាឈឺក្បាល និងខិតខំស្វែងរកដំណោះស្រាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

អ្វីដែលកាន់តែព្រួយបារម្ភគឺថា ការស្រូបឧស្ម័នមេតានក្នុងរយៈពេលយូរ អាចបណ្តាលឲ្យជំងឺសួតកាន់តែអាក្រក់ រួមទាំងកើតជំងឺហឺត និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ ម្យ៉ាងទៀត បើយោងតាម អង្គការមិនរកប្រាក់ចំណេញ Global Clean Air, ឧស្ម័នមេតាន មិនមែនជាប្រភពតែមួយនៃការបំភាយជាតិពុលចេញពីភ្នំសំរាមនោះទេ ពោលគឺថា រាប់ទសវត្សរ៍មកនេះ ជាតិពុលពីសំរាម បានជ្រាបចូលទៅក្នុងដី ធ្វើឲ្យពុលដល់ប្រភពទឹកសម្រាប់ពលរដ្ឋរស់នៅជុំវិញនោះ រាប់ម៉ឺននាក់ទៅទៀត។
ជារៀងរាល់ឆ្នាំ នៅពេលសីតុណ្ហភាពហក់ឡើងខ្ពស់នារដូវក្តៅ កន្លែងចាក់សំរាមក្នុងទីក្រុងញូវដែលី តែងឆាបឆេះជាអណ្តាតភ្លើង ហើយបើយោងតាមទីភ្នាក់ងារត្រួតពិនិត្យការបំភាយឧស្ម័នពីផ្កាយរណប GHGSat បានឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសបញ្ចេញឧស្ម័នមេតានពីកាកសំណល់ធំជាងគេបំផុតលើពិភពលោក។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបរិស្ថាន ក្នុងទីក្រុង ញូវដែលីបានបង្ហាញថា ក្រៅពី Ghazipur ឥណ្ឌានៅមានភ្នំសំរាម ប្រហែល ៣ ០០០កន្លែងទៀត ដែលផ្ទុកកាកសំណល់រលួយ និងការបំភាយឧស្ម័នហួសកម្រិត ប៉ះពាល់ដល់សុខភាពប្រជាជន៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង