Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងអាថែន ប្រែពណ៌ទឹកក្រូច គួរឲ្យខ្លាច

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៤ខែមេសា រដ្ឋធានីអាថែន នៃប្រទេសក្រិក ត្រូវព្យុះខ្សាច់ពី សាហារ៉ា វាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយបណ្តាលឲ្យទីក្រុងនេះប្រែក្លាយទៅជាពណ៌ទឹកក្រូចគួរឲ្យខ្លាច មើលលែងឃើញប៉ុន្តែអ្នកឧតុនិយម Kostas Lagouvardos បានប្រដូចទិដ្ឋភាពនេះ ទៅភពព្រះអង្គារទៅវិញ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រិកក៏ធ្លាប់រងការវាយប្រហារដូចគ្នានេះដែរ កាលពីចុងខែមីនានិងដើមខែមេសា ប៉ុន្តែលើកនេះ ត្រូវបានគេដឹងថា ជាការវាយប្រហារធ្ងន់ធ្ងរបំផុត ដែលប្រទេសក្រិក មិនធ្លាប់ជួបប្រទះសោះ ចាប់តាំងពីឆ្នាំ២០១៨មក។

ទោះបីជាយ៉ាងណាក៏ដោយ សេវា​អាកាសធាតុ​របស់​ក្រិកបានចេញសេចក្តីប្រកាស​ថា ផ្ទៃមេឃនឹងប្រែជាស្រឡះល្អវិញ នៅថ្ងៃព្រហស្បតិ៍។

(រូបថត៖ EPA)

ដោយសារតែព្យុះខ្សាច់នេះ គុណភាពខ្យល់បានធ្លាក់ចុះខ្លាំងនៅក្នុងតំបន់ជាច្រើន ហើយនៅព្រឹកថ្ងៃពុធ តំបន់ Acropolis នៃទីក្រុង អាថែន មើលលែងឃើញទៅហើយព្រោះតែធូលីក្រាស់ពេក ខណៈផ្សែងពណ៌ទឹកក្រូច រសាត់​ដល់​ទី​ក្រុង​ Thessaloniki នាភាគខាងជើងឯណោះ។

ស្របពេលជាមួយគ្នានោះដែរ ជនជាតិក្រិកដែលមានបញ្ហាផ្លូវដង្ហើម ត្រូវបានណែនាំកុំចេញទៅខាងក្រៅ តែបើចេញក៏ត្រូវពាក់ម៉ាសដែរ ហើយចៀសវាងការធ្វើលំហាត់ប្រាណទៀតផង។

(រូបថត៖ AFP)

សូមបញ្ជាក់ថា វាលខ្សាច់សាហារ៉ា តែងបញ្ចេញធូលីពី៦០ទៅ២០០លានតោនក្នុងមួយឆ្នាំៗ ហើយធូលីភាគច្រើន បានធ្លាក់ចុះមកផែនដីយ៉ាងលឿន ប៉ុន្តែភាគល្អិតតូចៗមួយចំនួនអាចធ្វើដំណើរបានចម្ងាយឆ្ងាយ ជួនកាលទៅដល់អឺរ៉ុបឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ​ខ្សាច់ និងខ្យល់​ពុល​ដ៏​គ្រោះថ្នាក់​ វាយប្រហារ​ទីក្រុង​ ប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម