Connect with us

ព័ត៌មានអន្ដរជាតិ

កំពុងព្រួយបារម្ភ! សមយុទ្ធធំបំផុតមួយរបស់ពិភពលោក អាចបង្កជំងឺរាតត្បាតថ្មី

បានផុស

នៅ

ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិសត្វបានព្រមានថា សមយុទ្ធយោធាដ៏សាហាវ ដែលទាហានត្រូវស៊ីសាច់ល្មូនទាំងរស់ និងផឹកឈាមពស់ អាចបង្កជំងឺរាតត្បាតបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពមកពីជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់ប្រទេសថៃជារៀងរាល់ឆ្នាំដើម្បីចូលរួមក្នុងសមយុទ្ធ “ពស់វែកមាស” ដែលជាព្រឹត្តិការណ៍ធំបំផុត។

ដោយរៀបចំធ្វើឡើងជាលើកដំបូងនៅឆ្នាំ១៩៨២ អ្នកចូលរួមក្នុងសមយុទ្ធនេះ បានសម្លាប់សត្វមាន់ដោយដៃទទេ ហើយពន្លះស្បែកនិងស៊ីតុកកែរស់ ក៏ដូចជាខ្យាដំរីនិងពីងពាងពិសផងដែរ។​ នេះបើតាមការអះអាងរបស់អង្គការ People for the Ethical Treatment of Animals (PETA)។

ទាហានក៏កាត់ក្បាលពស់វែកហើយហុតឈាមពស់ផងដែរ នៅក្នុងអ្វីដែលពួកគេបានប្រាប់ថា ជាលំហាត់ហ្វឹកហាត់ដើម្បីត្រៀមសម្រាប់លក្ខខណ្ឌចូលក្នុងព្រៃ។

កាសែត The Sun បានរាយការណ៍ថា យោធាអាមេរិកប្រមាណ៤,៥០០នាក់ បានចូលរួមក្នុងសមយុទ្ធ ពស់វែកមាស កាលពីឆ្នាំមុនរួមជាមួយកងទ័ពមកពីប្រទេសសិង្ហបុរី ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី។

ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ សមយុទ្ធពស់វែកមាសឆ្នាំនេះ នឹងមានទំហំតូចជាងធម្មតា។ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈនិងខែមីនា។

ទោះបីជាយ៉ាងណាក៏ដោយ PETA កំពុងតែទទូច ឲ្យហាមឃាត់ព្រឹត្តិការណ៍នេះ។ អង្គការនេះបានផ្ញើលិខិតបន្ទាន់មួយ ទៅកាន់មន្រ្តីការពារជាតិជាន់ខ្ពស់ទាំងថៃនិងចក្រភពអង់គ្លេស ដោយទាមទារឲ្យអ្នករៀបចំ ជំនួសការប្រើប្រាស់សត្វរស់នៅក្នុងលំហាត់ចំណីអាហារ ជាមួយវិធីបណ្តុះបណ្តាលដោយគ្មានសត្វនិងប្រកបដោយសីលធម៌វិញ។

ពួកគេបាននិយាយថា វាមិនត្រឹមតែជាអំពើសាហាវឃោរឃៅលើសត្វប៉ុណ្ណោះទេ ប៉ុន្តែក៏ជាហានិភ័យ ផ្ទុះជំងឺដែលឆ្លងរាលដាលពីសត្វទៅមនុស្សផងដែរ។

អ្នកនាំពាក្យម្នាក់បាននិយាយថា “ការបញ្ជូនយោធាទៅប្រទេសថៃដើម្បីហុតឈាមពស់ គឺជាប្រភេទនៃការមិនសមហេតុផលដែលអាចបង្កឲ្យមានជំងឺរាតត្បាតបន្ទាប់។ ការប្រើប្រាស់សត្វរស់ក្នុងអំឡុងសមយុទ្ធ ពស់វែកមាស បានបង្កហានិភ័យនៃការរីករាលដាលនៃជំងឺឆ្លងពីសត្វទៅមនុស្ស ស្រដៀងនឹងកូវីដ១៩ ដែលកំពុងបង្កគ្រោះថ្នាក់ដល់កងទ័ពនិងសាធារណជនទូទៅ”។

វីរុសជាច្រើនដូចជា SARS-CoV-2 ទំនងជាមានដើមកំណើតពីសត្វប្រចៀវ ហើយចម្លងទៅមនុស្សជាលើកដំបូងតាមរយៈការទាក់ទងជាមួយសត្វផ្សេងដែលជាភ្នាក់ងារចម្លង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ដំណឹងល្អ! អត្រាអ្នកឆ្លងកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យធ្លាក់ចុះខ្លាំង ក្រោយចាក់វ៉ាក់សាំងដូសដំបូង

ចុចអាន៖ WHO អំពាវនាវដល់ប្រទេសអ្នកមានកុំទិញវ៉ាក់សាំងកូវីដបន្ថែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម