Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានប្រជាជនកុំចេញទៅណា ខណៈអាកាសធាតុ នឹងក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Bangkok Post, នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំងអាចឈានដល់កម្រិតបំបែកកំណត់ត្រានារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបានណែនាំដល់ប្រជាជន សូមកុំចេញទៅណាឲ្យសោះ ប្រសិនបើគ្មានភាពចាំបាច់។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Somkuan Tonjan ប្រធាន​ផ្នែកអង្កេត​នៃ​នាយកដ្ឋាន​ឧតុនិយមថៃ បាននិយាយកាលពីថ្ងៃពុធទី២៤ខែមេសាថា សីតុណ្ហភាពនឹងហក់ឡើងខ្ពស់ ដល់សប្តាហ៍ក្រោយ ហើយម្យ៉ាងវិញទៀត រដូវវស្សាឆ្នាំនេះ នឹងមានភាពយឺតយ៉ាវជាងរាល់ឆ្នាំ។

លោកគូសបញ្ជាក់ថា  ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ខ្យល់បក់បោកពីទិសខាងលិចនិងខាងជើង នឹងមកដល់ភាគឦសាន វាលទំនាបកណ្តាល និងខាងកើត ដោយនាំមកជាមួយនូវសីតុណ្ហភាពខ្ពស់ អាចឈានដល់កម្រិតបំបែកកំណត់ត្រាកំណត់ឆ្នាំ២០១៦ និង ២០២៣ទៅទៀត។ 

(រូបថត៖ Getty)

តាមការកត់ត្រា នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ ខេត្ត Mae Hong Son បានជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ៤៤.៦អង្សាសេ ចំណែកខេត្ត Tak ក៏ជួបអាកាសធាតុក្តៅដូចគ្នានេះដែរ នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២៣។

ដោយឡែក សីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះគឺ ៤៤.២អង្សាសេ ត្រូវបានកត់ត្រានៅខេត្តភាគខាងជើង Lampang កាលពីថ្ងៃចន្ទទី២២ខែមេសាថ្មីៗនេះឯង។

(រូបថត៖ Bangkok Post)

សូមបញ្ជាក់ថា រលកកម្តៅមិនមែនវាយប្រហារតែប្រទេសថៃទេ ពោលកំពុងបង្កទុក្ខលំបាកដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលតែម្តង ហើយបើនិយាយពីកម្ពុជាវិញ សីតុណ្ហភាពក៏ឡើងដល់៤០អង្សាសេដែរ។

តាមការព្យាកររបស់គេហទំព័រ Weather.com, កម្តៅនៅកម្ពុជា នឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសៅរ៍និងអាទិត្យ ពោលគឺ២ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។

សីតុណ្ហភាពបែបនេះ​ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ហើយវាអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នគរបាលរាជធានី
សន្តិសុខសង្គម៩ នាទីutes មុន

នគរបាលរាជធានី ឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធ​ករណីញុះញង់ និងអុជអាលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

អត្ថាធិប្បាយ៣៣ នាទីutes មុន

ល្បែងអនឡាញ និងអំពើឆបោក ពលរដ្ឋត្រូវជៀសឱ្យផុត កុំពាក់ព័ន្ធឱ្យសោះ បើមិនចង់វិនាសដល់ខ្លួនឯង និងគ្រួសារ!

DeepSeek
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អាមេរិកហាមឃាត់ការប្រើប្រាស់ DeepSeek លើឧបករណ៍រដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម