Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចង់​ទិញ​រថក្រោះ​​បាញ់​ផ្លោង​​គ្រាប់​ដោយ​ស្វ័យ​ប្រវត្ត​ពី​កូរ៉េ​ខាង​ត្បូង​ឲ្យ​បាន​ឆាប់ៗ

បានផុស

នៅ

លោក Nguyen Hong Phong មេ​បញ្ជាការ​​ផ្នែក​សព្វាវុធ​វៀតណាម បាន​បង្ហាញ​​ពី​​បំណង​​ចង់​ឲ្យ​​ការ​ទិញ​លក់​​រថក្រោះ​​បាញ់​​ផ្លោង​គ្រាប់​​ដោយ​ស្វ័យប្រវត្ត​​ម៉ាក K9 ពី​​​ប្រទេស​កូរ៉េ​ខាង​ត្បូង អាច​ដំណើរការ​​ឲ្យ​បាន​ឆាប់​រហ័ស​ជា​ទីបំផុត។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ក្រុង​សេអ៊ូល នៅ​ថ្ងៃ​​ទី​២៥ ខែ​មេសា នេះ។

រថក្រោះ​កាំំភ្លើង​ធំ K9 អំឡុង​សមយុទ្ធ​ឆ្នាំ​២០១០ (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបណង​​ទិញ​សព្វាវុធ​របស់​វៀតណាម​ ធ្វើ​ឡើង​បន្ទាប់​​ពី​ជំនួប​រវាង​លោក Nguyen Hong Phong និង​​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​គឺ​លោក Kim Seon-ho កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា អំឡុង​ដំណើរ​ទស្សនកិច្ច​​នៅ​កងពល​តូច​សព្វាវុធ​វៀតណាម​​ស្ថិត​នៅ​​ក្បែរ​ទីក្រុង​ហាណូយ។

មេ​បញ្ជាការ​វៀតណាម បាន​រៀបរាប់​ថា លោក​​​មើល​ឃើញ​​ផ្ទាល់​ភ្នែក​អំពី​ភាព​ល្អ​ឥត​ខ្ចោះ​​របស់​​រថក្រោះ​​​ចម្បាំង K9 ខណៈ​​ពេល​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ​មុន។ លោក​បន្ត​ថា ប្រសិន​​បើ​វៀតណាម​ទិញ K9 បាន​ហើយ នោះ​វា​នឹង​ត្រូវ​យក​ទៅ​ប្រើ​ក្នុង​កង​ពល​​​តូច​ផ្នែក​សព្វាវុធ​របស់​លោក​ផ្ទាល់។

ជា​ការ​ឆ្លើយ​តប លោក Kim Seon-ho បាន​​និយាយ​ថា ក្រសួង​ការពារ​ជាតិ​​របស់​លោក នឹង​ជួយ​សម្រួល​ដល់​ការងារ​ជួញដូរ​សព្វាវុធ​របស់​វៀតណាម​ពី​កូរ៉េ​ខាង​ត្បូង។

សូម​រំឮក​​ថា វៀតណាម និង​កូរ៉េ​ខាង​ត្បូង បាន​​បង្កើត​ចំណង​ការទូត​ផ្លូវ​ការ​ជាមួយ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​ម៉្លេះ។ បច្ចុប្បន្ន ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ មាន​ប្រមាណ​ជាង ៧៨​​ពាន់​លាន​ដុល្លារ ហើយ​​ត្រូវ​បាន​ដាក់​​គោលដៅ​ឲ្យ​ឈាន​ដល់ ១៥០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​​ឆ្នាំ​២០៣០​ខាង​មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤០ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៧ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥០ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម