ព័ត៌មានអន្ដរជាតិ
គូស្នេហ៍មហាសេដ្ឋីឥណ្ឌា លះបង់ទ្រព្យសម្បត្តិ ដើម្បី បួសជាព្រះសង្ឃ
អតីតមហាសេដ្ឋីអចលនទ្រព្យឥណ្ឌាលោក Bhavesh Bhandari និងភរិយា Jinal Bhandari បានលះបង់ទ្រព្យសម្បត្តិ ១៩ លានផោន (២៣.៦ លានដុល្លារអាមេរិក) ដើម្បីចិញ្ចឹមជីវិតរបស់ព្រះសង្ឃ Jain ព្រមទាំងចង់ក្លាយជាព្រះសង្ឃផងដែរ។
កាសែត The Mirror រាយការណ៍ថា នៅដើមខែនេះ នៅក្នុងរដ្ឋកំណើតរបស់ពួកគេគឺរដ្ឋ Gujarat ប្ដីប្រពន្ធ Bhavesh និង Jinal បានរៀបចំពិធីមួយដែលពួកគេបានលះបង់ទ្រព្យសម្បត្តិទាំងអស់ ដោយចែកចាយទៅកាន់ហ្វូងមនុស្សពីលើរទេះសេះ។ របស់របរដែលប្តីប្រពន្ធបានចែកនោះ រួមមានសម្លៀកបំពាក់ ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ និងលុយកាក់ផ្សេងៗទៀត។

ថ្វីបើយ៉ាងណាក៏ដោយ ក្រោយមានមានការជំរុញទឹកចិត្តដោយកូនៗរបស់ពួកគេ ម្នាក់មានអាយុ១៩ ឆ្នាំ និង ១៦ ឆ្នាំ ដែលបានចូលបួសចាប់តាំងពីឆ្នាំ ២០២២ ឥឡូវនេះ Bhavesh និង Jinal កំពុងរៀបចំខ្លួនដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេក្នុងនាមជាព្រះសង្ឃ Jain ដូចគ្នា។
លោក Bhavesh បានសម្តែងថា ការសុំឪពុកម្តាយរបស់គាត់ឲ្យអនុញ្ញាតគាត់ចូលបួសព្រះសង្ឃគឺជាការពិបាក។ យ៉ាងណាក៏ដោយ គាត់នៅតែប្រកាន់ខ្ជាប់ដោយជឿថា នេះជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ការរស់នៅ។ ក្នុងនោះផងដែរ លោកបាននិយាយថា “ខ្ញុំបានរស់នៅយ៉ាងឡូយឆាយ ហើយមិនជួបការលំបាក សូម្បីតែនៅក្នុងអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តនឹងការសម្រេចចិត្ត” ។
ដោយឡែក យោងតាមគេហទំព័រ The Sun បានបញ្ចាក់ដែរថា ជីវិតរបស់ព្រះសង្ឃ Jain ត្រូវបានកំណត់ដោយការដើរដោយជើងទទេរ កាន់តែចាន អំបោស និងសម្លៀកបំពាក់ពីរ ហើយបរិភោគតែអាហារពីប្រភពសប្បុរស។ ជាពិសេសត្រូវបានគេមើលឃើញថា ជាមនុស្សស្លូតបូតនិងមិនហិង្សាបំផុតក្នុងប្រទេសឥណ្ឌាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រធាន Samsung ក្លាយជាអ្នកមានបំផុតក្នុងប្រទេសកូរ៉េ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ