Connect with us

ព័ត៌មានអន្ដរជាតិ

បុរសៗ​គ្រប់​វ័យ​ចូល​ទាហាន​នៅ​អ៊ុយក្រែន ត្រូវ​ផ្អាក​មិន​ឲ្យ​ធ្វើ​លិខិត​ឆ្លង​ដែន​ចេញ​ក្រៅ​ប្រទេស

បានផុស

នៅ

រដ្ឋាភិបាល​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា បាន​ប្រកាស​​ផ្អាក​​ផ្តល់​សេវាកម្ម​កុងស៊ុល​​ចាក​ចេញ​ពី​​ប្រទេស​​​ឲ្យ​ទៅ​​​បុរសៗ ដែល​​គ្រប់​វ័យ​ចូល​បម្រើ​​យោធា លើក​លែង​តែ​នរណា​ដែល​ចង់​ត្រឡប់​វិល​​ចូល​ប្រទេស​វិញ​ប៉ុណ្ណោះ។ ទង្វើ​នេះ​​​ ឆ្លុះ​បញ្ចាំង​​​អំពី​​ការ​បោះ​ជំហាន​បន្ថែម​ទៀត​​របស់​អ៊ុយក្រែន​ដើម្បី​បង្កើន​​ចំនួន​កម្លាំង​​ទ័ព​​ អំឡុង​​​ពេល​កំពុង​មាន​សង្គ្រាម​ស៊ី​សាច់​ហុត​ឈាម​ជាមួយ​នឹង​រុស្ស៊ី។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Reuters។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្អាក​សេវាកម្ម​កុងស៊ុល​នេះ បាន​ន័យ​ថា ប្រុសៗ​ជា​ពលរដ្ឋ​អ៊ុយក្រែន​​អាយុ​១៨​ដល់​៦០​ឆ្នាំ ហើយ​កំពុង​រស់នៅ​ក្រៅ​ប្រទេស នឹង​មិន​អាច​បន្ត​វីសា​ ឬ​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​ឡើយ ហើយ​សូម្បី​តែ​​ការ​​​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​​ក៏​មិន​បាន​ដែរ។

ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម X លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស Dmytro Kuleba បាន​​ឲ្យ​ដឹង​ថា ជិត​២៦​ខែ​មក​​​ទល់​ពេល​នេះ អ៊ុយក្រែន​កំពុង​ខ្វះ​ខាត​​​​ចំនួន​ទ័ព​​​ច្រើន ស្រប​ពេល​ប្រជាជន​របស់​ខ្លួន​រាប់​សិប​ម៉ឺន​នាក់ ដែល​ពេញ​កម្លាំង កំពុង​រស់នៅ​​បរទេស​ដោយ​មិន​​ខ្វល់​ពី​សុខទុក្ខ​មាតុភូមិ​កំណើត។ លោក​​បន្ត​ថា “មើល​ស្ថានភាព​ឥលូវ! មនុស្ស​ប្រុស​គ្រប់​វ័យ​រត់​ទៅ​ក្រៅ​ប្រទេស។ នេះ​បង្ហាញ​ថា គាត់​មិន​បាន​ខ្វល់​សោះ​ឡើយ​ពី​​​​រឿង​ស្លាប់រស់​​​​​ក្នុង​ប្រទេស បន្ទាប់​មក​​ត្រឡប់​ចូល​ប្រទេស​វិញ​ ហើយ​​នៅ​ចង់​​ទទួល​បាន​សេវាកម្ម​ពី​រដ្ឋ​ទៀត”។

សូម​បញ្ជាក់​ថា យោង​តាម​ស្ថិតិ​ពី​គណៈកម្មាធិការ​អឺរ៉ុប Eurostat បាន​ប៉ាន​ប្រមាណ​ថា មាន​ពល​រដ្ឋ​អ៊ុយក្រែន​ប្រហែល ៤,៣​លាន​នាក់ កំពុង​​រស់នៅ​តាម​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បើ​គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២៤។ ក្នុង​នោះ មាន​​ប្រហែល ២០​ភាគរយ ឬ​ក៏ ៨៦​ម៉ឺន​នាក់ គឺ​ជា​​មនុស្ស​ប្រុស​ពេញ​វ័យ។ បន្ថែម​ពី​នេះ ក៏​មាន​ការ​លួច​រត់​ភៀស​ខ្លួន​ដោយ​ខុស​ច្បាប់​​​​ជា​ច្រើន​ករណី​​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម