Connect with us

ព័ត៌មានអន្ដរជាតិ

ត្រីបាឡែន ៣១ ក្បាលងាប់នៅឆ្នេរសមុទ្រភាគខាងលិច អូស្ត្រាលី

បានផុស

នៅ

ត្រីបាឡែនជាង ១០០ ក្បាលដែលជាប់នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអូស្ត្រាលីត្រូវបានជួយសង្គ្រោះ ខណៈដែល ៣១ ក្បាលផ្សេងទៀតបានងាប់ ក្រោយទើរនៅលើច្រាំង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP​ នៅថ្ងៃទី​២៥ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់បានជួយសង្រ្គោះត្រីបាឡែនប្រមាណ ១០០ ក្បាលក្នុងចំណោម ២០០ ក្បាលដែលអណ្ដែតមកជាប់នៅលើតំបន់ឆ្នេរ Toby’s Inlet ហើយមាន ៣១ ក្បាលបានងាប់មិនអាចជួយសង្គ្រោះបានឡើយ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមសម្រួលត្រីបាឡែនទាំងនោះឲ្យដាក់ក្បាលរបស់ពួកវាចេញពីទឹកដើម្បីអាចដកដង្ហើមបាន ។

ស្របពេលជាមួយគ្នានេះ រយៈពេល ១ ម៉ោងក្រោយមកត្រីបាឡែនដែលនៅរស់រានមានជីវិតបានហែចូលទៅសមុទ្រវិញ ចំណែកត្រីបាឡែនដែលងាប់ត្រូវបានអូសចេញពីទឹក ដើម្បីកុំឲ្យគ្រោងឆ្អឹងរបស់ពួកវាក្លាយជាចំណីត្រីឆ្លាម ។

គួរបញ្ជាក់ថា ទីក្រុង Dunsborough គឺជាកន្លែងដែលធ្លាប់មានត្រីបាឡែនហែអណ្ដែតមកទើរជាប់ចំនួន ៣២០ ក្បាលក្នុងឆ្នាំ ១៩៩៦ ខណៈពេលនោះមានងាប់តែ ២០ ក្បាលប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានជួយទាន់ពេលវេលា ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្រក៏ទាន់ហ៊ានដាក់ការសន្និដ្ឋានពីមូលហេតុអ្វីដែលបណ្តាលឲ្យត្រីបាឡែនទើរមកជាប់នោះទេ ខណៈមានទ្រឹស្ដី​រួម​បានលើកឡើង​ថា ត្រីបាឡែនទាំងនេះកំពុងហែគេចពីសត្វ​ត្រីបាឡែនឈ្មោលតាមប្រមាញ់ មួយវិញទៀតសំឡេងរំខាន​នៅ​ក្រោម​សមុទ្រ​ដែល​បង្ក​ដោយ​មនុស្ស​ក៏​អាច​ជាការរំខាន​ដល់​ការហែកម្សាន្ត​របស់​ពួកវាផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម