ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ មីយ៉ាន់ម៉ា ហោះទៅ ចិន ពិភាក្សាពីបញ្ហាសន្តិសុខ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអញ្ជើញចាកចេញពីប្រទេសហោះទៅកាន់ទីក្រុងប៉េកាំងដើម្បីពិភាក្សាស្ដីអំពីបញ្ហាសន្តិសុខជាមួយរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន បន្ទាប់ពីប្រទេសជាតិកំពុងស្ថិតក្នុងមាត់ជ្រោះមហន្តរាយ ក្រោយការប្រយុទ្ធគ្នាមិនលែងដៃរបស់ក្រុមប្រឆាំង ។ នេះបើតោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS ។

លោកឧត្តមសេនីយ៍ទោ Yar Pyae បានអញ្ជើញហោះទៅកាន់ប្រទេសចិនកាលពីថ្ងៃពុធក្នុងដំណើរទស្សនកិច្ចការងារដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ពោលតបតាមការអញ្ជើញរបស់លោក Wang Xiaohong រដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន ។
ពាក់ព័ន្ធដំណើរទស្សនកិច្ចនេះដែរ មិនទាន់មានការផ្ដល់ព័ត៌មានលម្អិតណាមួយទាក់ទិននឹងជំនួបនេះនៅឡើយទេ ប៉ុន្តែយោងតាមការប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា Global New Light of Myanmar បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីរអាចនឹងលើកយកបញ្ហាការពង្រឹងទំនាក់ទំនងទ្វេភាគី និងរឿងរ៉ាវរសើបមួយចំនួនដែលកំពុងកើតមាននៅក្នុងប្រទេស ។

មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងចិនដែលជាមិត្តភក្ដិបរទេស និងជាប្រទេសផ្គត់ផ្គង់អាវុធដ៏សម្បើមមួយរបស់ទីក្រុងណៃពិដោ មានភាពល្អក់កករស្ទើរតែហៅលែងឮជុំវិញការរីកដុះដាលដូចផ្សិតនូវទីតាំងបោកប្រាស់តាមអនឡាញនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២៣ មក ជនជាតិចិនចំនួន ៤៨,០០០ នាក់ដែលជាប់សង្ស័យលើករណីក្លែងបន្លំ និងឆបោកតាមអនឡាញត្រូវបានបញ្ជូនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន ខណៈក្រសួងសន្តិសុខសាធារណៈរបស់ចិនក៏បានជំរុញឲ្យបុគ្គលដែលពាក់ព័ន្ធនឹងករណីបោកប្រាស់តាមអនឡាញ គួរតែលើកទង់ ស សុំចុះចូលជាមួយអាជ្ញាធរភ្លាមៗ ដើម្បីអាចសម្រាលទោសទណ្ឌក្នុងការដោះស្រាយសំណុំរឿងក្ដីរបស់ពួកគេ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ឧត្តមសេនីយ៍ផ្កាយមួយ មីយ៉ាន់ម៉ា ស្លាប់ក្រោមកណ្ដាប់ដៃក្រុមប្រឆាំងជិត ព្រំដែន ថៃ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?