Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី អេស្ប៉ាញ ពិចារណាលាលែងពីតំណែង ខណៈភរិយា​អាចជាប់ក្ដីក្ដាំអំពើពុករលួយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez នឹងពិចារណាលាលែងពីតំណែង បន្ទាប់ពីមានការ​​ស៊ើបអង្កេតរបស់តុលាការលើបទចោទប្រកាន់ពាក់ព័ន្ធនឹងភរិយារបស់លោកជាប់ទាក់ទិនអំពើពុករលួយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ២៥ ខែមេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្រ្តីអេស្ប៉ាញបានលើកឡើងថា លោកនឹងពិចារណាលាលែងពីតំណែង បន្ទាប់ពីមានការស៊ើបអង្កេតរបស់តុលាការលើបទចោទប្រកាន់ថា ភរិយារបស់លោកបានប្រើតួនាទីរបស់ខ្លួនដើម្បីជះឥទ្ធិពលលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។

កាលពីព្រឹកថ្ងៃពុធ ចៅក្រមអេស្ប៉ាញបានយល់ព្រមស៊ើបអង្កេតការចោទប្រកាន់អំពីអំពើពុករលួយដែលពាក់ព័ន្ធនឹងភរិយារបស់លោកប្រធានាធិបតីរូបនេះ ខណៈតុលាការនៅទីក្រុងម៉ាឌ្រីដនឹងពិចារណាលើការចោទប្រកាន់នេះថានឹងបន្តការស៊ើបអង្កេត ឬទុកចោល ។

ទន្ទឹមនោះ លោក Sanchez បញ្ជាក់បន្ថែមថា ការចោទប្រកាន់មកលើប្រពន្ធរបស់លោកឈ្មោះ Begona Gomez គឺមិនពិត ហើយលោកនឹងលុបចោលសកម្មភាពការងារមួយចំនួនរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយលោកក៏កំពុងពិចារណាសម្រេចថានឹងបន្ត ឬចុះចេញពីតំណែងផងដែរ ។

លោកនាយករដ្ឋលើកឡើងទៀតថា លោកត្រូវតែលាលែងពីតំណែងដើម្បីឆ្លុះបញ្ចាំងពីរឿងនេះ ទោះបីជាត្រូវលះបង់កិត្តិយសដ៏ខ្ពស់បំផុតនេះក៏ដោយ ។ លោកស្រី Begona នឹងការពារកិត្តិយសរបស់លោកស្រី ហើយសហការជាមួយប្រព័ន្ធយុត្តិធម៌ក្នុងគ្រប់មធ្យោបាយដែលទាមទារដើម្បីបញ្ជាក់ឲ្យច្បាស់ថា ការចោទប្រកាន់ទាំងនេះមិនពិតនោះទេ ។

គួរបញ្ជាក់ថា លោក Sanchez អាយុ ៥២ ឆ្នាំបានឡើងកាន់ការជានាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០១៨ ហើយលោកបានបង្កើតរដ្ឋាភិបាលចម្រុះថ្មីនៅក្នុងខែវិច្ឆិកាដើម្បីចាប់ផ្តើមអាណត្តិ ៤ ឆ្នាំ ខណៈលោក៏ជាមេដឹកនាំសង្គមនិយមដែលបម្រើការយូរបំផុតនៅអឺរ៉ុបផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម