ព័ត៌មានអន្ដរជាតិ
បារាំង ព្រមានថា ការដាក់អាវុធនុយក្លេអ៊ែរអាមេរិក នៅប៉ូឡូញ នឹងបង្កគ្រោះថ្នាក់
ស្របពេលដែលថ្មីៗនេះ មានផ្ទុះរឿងរ៉ាវពាក់ព័ន្ធការយកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅដាក់នៅប៉ូឡូញ ជាប់មាត់ទ្វាររុស្ស៊ី ស្រាប់តែប្រទេសបារាំង បានចេញមុខ ប្រឆាំងដាច់ខាតនឹងទង្វើបែបនេះ។
រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមេសាថា ការដាក់ពង្រាយបែបនោះ នឹងបំពានលើកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធសំខាន់ៗរវាងណាតូនិងរុស្ស៊ី ហើយអាចបង្កគ្រោះថ្នាក់ទៀតផង។
ក្នុងបទសម្ភាសជាមួយកាសែត Frankfurter Allgemeine Zeitung របស់អាឡឺម៉ង់ លោក Lecornu បានចង្អុលបង្ហាញថា ការដាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ យ៉ាងណា ក៏តម្រូវឲ្យមានការពិភាក្សាយ៉ាងហ្មត់ចត់សិនដែរ រវាងរដ្ឋសមាជិកណាតូ ព្រោះថា វានឹងធ្វើឲ្យអន្តរាយដល់កិច្ចព្រមព្រៀង ណាតូ-រុស្ស៊ី។
លោកក៏កត់សម្គាល់ដែរថា ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប ប្រទេសបារាំង គឺមិនបានចូលរួមក្នុងក្រុមផែនការនុយក្លេអ៊ែររបស់អង្គការណាតូនោះទេ។
រម្លឹកទៅដើមសប្តាហ៍នេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និយាយថា ប្រទេសរបស់លោក មានឆន្ទៈទទួលដាក់អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគាំទ្រគំនិតនេះ។
ក្រោមកម្មវិធីចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ សហរដ្ឋអាមេរិកអាចរក្សាអាវុធប្រល័យលោកមួយចំនួនបាននៅក្នុងប្រទេសបែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន រុស្ស៊ី ក៏បានដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសជាមិត្តបេឡារុសដែរ ដើម្បីទុកកំញើញសកម្មភាពយោធាដែលកាន់តែខ្លាំងឡើងៗរបស់អង្គការណាតូនៅជិតទឹកដីបេឡារុស និងរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញ កើតជម្លោះផ្ទៃក្នុង រឿងយកនុយក្លេអ៊ែរអាមេរិក មកដាក់លើដីខ្លួន កៀករុស្ស៊ី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ