Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គំរាមអាមេរិក ក្រោយនាំមីស៊ីលមក អាស៊ីប៉ាស៊ីហ្វិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT, អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមេសាថា ទីក្រុងប៉េកាំង សូមប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់ទីក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីរារាំងសហរដ្ឋអាមេរិក កុំឲ្យមករញ៉េរញ៉ៃក្នុងសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian (រូបថត៖ រដ្ឋាភិបាលចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញការដែលសហរដ្ឋអាមេរិកនាំមីស៊ីលមកធ្វើសមយុទ្ធនៅហ្វីលីពីន, លោក Wu និយាយថា ទីក្រុងប៉េកាំង សូមប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយអាវុធអាមេរិកបែបនេះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយសង្កត់ធ្ងន់ថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៃប្រទេសក្នុងតំបន់និងបំផ្លាញសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់ផងដែរ ហើយច្បាស់ណាស់ ចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាទីបំផុត”។

លោកបន្តថា ចិនមើលឃើញការពង្រឹងចំណងការទូតរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន គឺជាអាជីវកម្មរបស់ប្រទេសទាំងពីរ តែយ៉ាងណា ទំនាក់ទំនងបែបនេះ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនឬប្រទេសណាមួយឡើយ ជាពិសេសមិនត្រូវធ្វើឲ្យអន្តរាយដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ដាច់ខាត។

(រូបថត៖ ABS-CBN)

តាមការបញ្ជាក់ពីលោក Wu, “យោធាចិននឹងបន្តយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះស្ថានភាពនៅក្នុងតំបន់ ព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ហើយនឹងមិនអនុញ្ញាតឲ្យភាគីពាក់ព័ន្ធណាមួយ បង្កជម្លោះនៅសមុទ្រចិនខាងត្បូងបានឡើយ”។

ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុតជាមួយហ្វីលីពីនចាប់តាំងពីសង្គ្រាមត្រជាក់ នៅសមុទ្រចិនខាងត្បូងកាលពីដើមសប្តាហ៍នេះ។

សមយុទ្ធ​នេះ​មាន​ឈ្មោះ​ Balikatan ដែលគ្រោង​នឹងបន្ត​រហូត​ដល់​ថ្ងៃ​ទី១០ខែ​ឧសភា ហើយ​ត្រូវ​​គេ​និយាយ​ថា ​មាន​ទាហាន​អាមេរិក​ជាង ១១ ០០០ នាក់ និង​ទាហាន​ហ្វីលីពីន ៥ ០០០ នាក់ចូលរួម​។ មិនត្រឹមប៉ុណ្ណឹង នាវាចម្បាំងបារាំង ក៏ដូចជាកងទ័ពមកពីប្រទេសបារាំង និងអូស្ត្រាលី ក៏ចូលរួមក្នុងសមយុទ្ធនេះដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ភ័យព្រួយពីទង្វើបង្កហេតុរបស់ ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក តែក្រុង ប៉េកាំងថា ដោយសារអាមេរិកខ្លួនឯងមុនទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម