Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​តៃវ៉ាន់ ថា យន្តហោះ​ចម្បាំង​ចិន​ប្រើ​ពេល​តែ​៥​នាទីអាច​ហោះ​ដល់​ការិយាល័យ​ប្រធានាធិបតី​នៅ​តៃប៉ិ

បានផុស

នៅ

យន្តហោះ​ចម្បាំង​​របស់​ចិន​ចំនួន​ពីរ​គ្រឿង កំពុង​ហោះ​ហើរ​​នៅ​រយៈ​ចម្ងាយ​ត្រឹម​តែ​ ៧៦​​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ដែល​នៅ​​កៀក​ក្បែរ​​ទីក្រុង Keelung របស់​តៃវ៉ាន់។ ក្នុង​ន័យ​នេះ វា​អាច​បញ្ជាក់​បាន​ថា យន្តហោះ​ចិន​ប្រើ​​ពេល​ប្រមាណ​តែ​៥​នាទី​​អាច​មក​ដល់​ទីតាំង​ការិយាល័យ​ប្រធានាធិបតី​នៅ​តៃប៉ិ​បាន។ នេះ​បើ​យោង​តាម​ការ​​ព្រមាន​របស់​លោក Chang Yen-ting ឧត្ដមសេនីយ៍​ឯក​កងទ័ព​អាកាស​ដែល​ចូល​និវត្តន៍​​របស់​តៃវ៉ាន់ ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chang បាន​បន្ត​ថា ចំពោះ​យន្តហោះ​ចម្បាំង​តៃវ៉ាន់​វិញ ទាល់​តែ​ប្រើ​ពេល​​​យ៉ាង​ហោច​​ណាស់​ក៏​៦​នាទី​ដែរ​ទើប​អាច​ហោះ​ចេញ​ទៅ​ទប់ស្កាត់​យន្តហោះ​ចម្បាំង​របស់​កងទ័ព​រំដោះ​ប្រជាជន​​ចិន​ ហើយ​វា​ក៏​ជា​ការ​​បញ្ជាក់​ផង​ដែរ​ថា តៃវ៉ាន់​​មាន​ពេល​តិចតួច​បំផុត ដើម្បី​រៀបចំ​ប្រយុទ្ធ​​បើ​​​មាន​​ការ​ឈ្លានពាន​ពី​មហាយក្ស​ចិន។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​លោក Chang បាន​ព្រមាន, លោក Chiu Kuo-cheng រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​និយាយ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ ថា យោធា​តៃវ៉ាន់​តែង​មាន​​​ប្រព័ន្ធ​ភ្នាក់ងារ​សម្ងាត់ ឃ្លាំ​មើល និង​ឈ្លប​ការណ៍​​​នៅ​ប្រចាំ​​ការ​ជា​និច្ច​ ដែល​​នេះ​គឺ​ជា​​ការ​ត្រៀម​​ទប់​ស្កាត់​ជា​មុន​ចំពោះ​ការ​វាយ​ប្រហារ​​​ណា​មួយ​កើត​ឡើង។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ទៀត​ថា ការ​លើក​ឡើង​របស់​លោក Chang ពិត​ជា​មិន​ខុស​នោះ​ទេ។ លោក​ថា បើ​គ្មាន​​វិធានការ​ទប់​ស្កាត់​ទាន់​ពេល​នោះ​ទេ វា​ជា​ការ​ពិត​ណាស់​ដែល​យន្តហោះ​ចម្បាំង​ចិន​អាច​​ហោះ​​មក​ដល់​ការិយាល័យ​ប្រធានាធិបតី​ត្រឹម​ពេល ៣ ទៅ ៥​នាទី​ប៉ុណ្ណោះ។

អគារ​ការិយាល័យ​​ប្រធានាធិបតី​តៃវ៉ាន់

គួរ​រំឮក​ថា បច្ចុប្បន្ន យោធា​តៃវ៉ាន់​កំពុង​រៀបចំ​សមយុទ្ធ​រយៈពេល​៨​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា មុន​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​​ផ្ទាល់ ដែល​នឹង​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា​​ខាង​មុខ។ សមយុទ្ធ​ដែល​តៃវ៉ាន់​ដាក់​ឈ្មោះ​ថា “Han Kuang” ត្រូវ​បាន​​ធ្វើ​ឡើង​​ជា​ប្រចាំ​​គិត​ចាប់​តាំង​ពី​​ឆ្នាំ​១៩៨៤​មក​ម៉្លេះ ក្នុង​គោល​បំណង​បង្កើន​ការ​​​ត្រៀម​ទុក​មុន​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​ពី​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម