ព័ត៌មានអន្ដរជាតិ
អ្នកទោស នីហ្សេរីយ៉ា ជាង ១០០ នាក់ឆ្លៀតឱកាសរត់គេចខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងលិចពន្ធនាគារ
អ្នកទោសជាង ១០០ នាក់បានរត់គេចខ្លួនចេញពីពន្ធនាគារមួយកន្លែងក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានលិច និងបំផ្លាញផ្នែកខ្លះនៃអគារពន្ធនាគារ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី ២៦ ខែមេសា ។
អ្នកទោសសរុបចំនួន ១១៨ នាក់នៅពន្ធនាគារក្នុងតំបន់ Suleja រដ្ឋ Niger ប្រទេសនីហ្សេរីយ៉ាបានភៀសខ្លួនចេញ កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្នុងនោះមាន ១០ នាក់ត្រូវបានចាប់ខ្លួន និងយកទៅឃុំឃាំងវិញ ដោយសារតែទឹកភ្លៀងបានបំផ្លាញផ្នែកខ្លះនៃអគារ និងបរិវេណពន្ធនាគារ ។ ម្យ៉ាងវិញទៀត អគារភាគច្រើនគឺមានសភាពចាស់ទ្រុឌទ្រោម ដោយសារសាងសង់ឡើងតាំងពីក្នុងសម័យអាណានិគមមកម្ល៉េះ ។
ការហែកគុកពីសំណាក់អ្នកទោសមិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារតែចំនូនអ្នកទោសកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ ក្នុងឆ្នាំ ២០២២ អ្នកទោសជាង ៣០០ នាក់ត្រូវបានដោះលែង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Boko Haram បានវាយឆ្មក់ពន្ធនាគារមួយកន្លែងនៅក្នុងរដ្ឋធានី Abuja ។
កាលពីមួយឆ្នាំមុន អ្នកទោសជាង ២០០ នាក់បានភៀសខ្លួនចេញពីគុកមួយកន្លែងនៅក្នុងរដ្ឋ Kogi បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការវាយប្រហារមន្ទីរអប់រំកែប្រែ ដោយបានសម្លាប់ប៉ូលិសម្នាក់ ។ ៥ ខែមុនពេលវាយឆ្មក់នោះ ក៏មានអ្នកទោសជាង ២,០០០ នាក់បានរត់គេចខ្លួនផងដែរ ក្នុងអំឡុងពេលការវាយប្រហារស្រដៀងគ្នាដោយក្រុមប្រដាប់អាវុធនៅឯពន្ធនាគារមួយផ្សេងទៀតនៅរដ្ឋ Imo ភាគអាគ្នេយ៍ ខណៈអាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងបានប្រើប្រាស់គ្រឿងផ្ទុះដើម្បីបំផ្ទុះផ្នែកខ្លះនៃពន្ធនាគារ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?