ព័ត៌មានអន្ដរជាតិ
លោក Wang Yi ប្រាប់ អាមេរិក កុំចេះជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ចិន
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានស្នើទៅដល់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើយ៉ាងណាកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនឲ្យសោះ ជាពិសេសហាមដាច់ខាតកុំគាបសង្កត់ការអភិវឌ្ឍន៍ ឬហ៊ានឆ្លងកាត់បន្ទាត់ក្រហមរបស់ចិន នៅពេលដែលនិយាយអំពីអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ចិន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ Xinhua នៅថ្ងៃទី២៦ ខែមេសានេះ ។

ថ្លែងក្នុងកិច្ចប្រជុំបិទទ្វារអស់រយៈពេលជាច្រើនម៉ោងជាមួយលោក Blinken នៅវិមាន Diaoyutai ក្នុងទីក្រុងប៉េកាំង, លោក Wang Yi ក៏បានជំរុញឲ្យភាគគីអាមេរិកចែករំលែកទស្សនៈរបស់ខ្លួនទៅលើនយោបាយពិភពលោកផងដែរ ជាពិសេសពាក់ព័ន្ធនឹងការលក់អាវុធ ក៏ដូចជាជំនួយការពារជាតិនាពេលថ្មីៗនេះដែលសហរដ្ឋអាមេរិកអនុម័តហុចទៅឲ្យកោះតៃវ៉ាន់ ។
លោក Wang Yi ដែលក៏ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះបានលើកឡើងទៀតថា “អាកប្បកិរិយារបស់ប្រទេសចិនតែងតែមានភាពស៊ីសង្វាក់គ្នា ។ ចិនមានទស្សនៈ និងអភិវឌ្ឍលើទំនាក់ទំនង ចិន-អាមេរិក រាប់ចាប់ពីចក្ខុវិស័យពិភពលោកដល់ការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ” ។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ចិនតែងតែប្រកាន់គោលជំហរជាប់លាប់ ក៏ដូចជាប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ហើយប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនង ចិន-អាមេរិក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Blinken បានឆ្លើយតបយ៉ាងខ្លីទៅកាន់លោក Wang Yi ថា “សកម្មភាពទំនាក់ទំនងការទូតគឺជារឿងចាំបាច់ដើម្បីឆ្ពោះទៅរករបៀបវារៈដែលបានកំណត់ដោយលោកប្រធានាធិបតី Joe Biden និងលោកប្រធានាធិបតី Xi Jinping នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុង San Francisco កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣” ។
គួរបញ្ជាក់ថា ចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ មក ទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែយ៉ាប់យ៉ឺន និងធ្លាក់ដុនដាបនៅចំពោះមុខជម្លោះពាណិជ្ជកម្ម ការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនក្នុងការជ្រៀតជ្រែកលើច្រកសមុទ្រតៃវ៉ាន់ និងការខ្វែងគំនិតគ្នាជុំវិញភ្លើងសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន ជាដើម ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យសំខាន់ៗចំនួន ៦

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ