ព័ត៌មានអន្ដរជាតិ
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
រនាំងប្រវែង២០ម៉ែត្រនិងកម្ពស់២,៥ម៉ែត្រ នឹងត្រូវចាប់ផ្ដើមដំឡើងឆាប់ៗនៅសប្ដាហ៍ក្រោយនេះ សម្រាប់បិទបាំងទេសភាពភ្នំហ្វូជី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីមួយនៅជប៉ុន។ ការធ្វើដូច្នេះ គឺដើម្បីទប់ស្កាត់មិនឲ្យក្រុមទេសចរមួយចំនួនប្រមូលផ្ដុំគ្នាយ៉ាងអនាធិបតេយ្យគ្មានច្បាប់គ្មានទម្លាប់ត្រឹមត្រូវ។ នេះបើយោងតាមសម្ដីរបស់មន្ត្រីទីក្រុង Fujikawaguchiko នៅថ្ងៃទី២៦ ខែមេសា ដែលថ្លែងទៅកាន់សារព័ត៌មាន AFP។

ប្រភពពីមន្ត្រីនៅក្នុងតំបន់ដដែល បានបញ្ជាក់ថា វាជារឿងគួរឲ្យសោកស្ដាយ ដែលត្រូវធ្វើបែបនេះ ដោយសារតែក្រុមទេសចរមួយចំនួនមិនបានគោរពច្បាប់ទម្លាប់ ហើយចោលសំរាមតែផ្ដេសផ្ដាស ព្រមទាំងបំពានច្បាប់ចរាចរណ៍ថែមទៀតផង។ ភាគច្រើននៃក្រុមទេសចរអសីលធម៌គឺជាជនបរទេស។
ការដាក់រនាំងនេះ គឺបិទតែទេសភាពភ្នំហ្វូជីពីមួយជ្រុងតែប៉ុណ្ណោះ ពោលគឺដើម្បីបាំងទេសភាពពីជ្រុងដែលមានទេសចរប្រមូលផ្ដុំគ្នាថតរូបច្រើនជាងគេ។ ទេសចរអាចផ្ដិតយករូបភាពភ្នំហ្វូជីពីច្រើនជ្រុងបាន ប៉ុន្តែជ្រុងដែលជប៉ុនចង់បាំងនោះ មានភាពពេញនិយមជាងគេបំផុត ត្បិតអីអ្នកទេសចរអាចមើលឃើញទេសភាពភ្នំភ្លើងយ៉ាងច្បាស់ឈរនៅចំពីក្រោយហាងទំនិញយីហោល្បីនៅជប៉ុន។
មន្ត្រីក្នុងតំបន់ ថា ជ្រុងថតដែលពេញនិយមនេះនៅពេលបង្ហោះលើបណ្ដាញសង្គម គឺមានភាពទាក់ទាញខ្លាំង ដោយគ្រាន់តែក្រឡេកមួយភ្លែតគឺដឹងថាថតនៅប្រទេសជប៉ុន។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីក្នុងតំបន់ខាងលើ បានបន្ថែមថា រនាំងដែលនឹងត្រូវដាក់ គឺជាចំណាត់ការបណ្ដោះអាសន្នរហូតដល់ស្ថានភាពនៅទីនោះមានសភាពល្អប្រសើរឡើងវិញជាថ្មីម្ដងទៀត។
សូមបញ្ជាក់ថា វិស័យទេសចរណ៍នៅជប៉ុន ចាប់ផ្ដើមមានសន្ទុះឡើងវិញលឿនគួរឲ្យកត់សម្គាល់ ក្រោយពេលវិធានការរឹងបន្តឹងព្រំដែនអំឡុងពេលកូវីដ១៩ត្រូវបានបញ្ឈប់។ ផ្ទុយពីអ្វីដែលរដ្ឋាភិបាលជប៉ុនរំពឹងចង់បាន ប្រជាជនជប៉ុនមួយចំនួនហាក់មិនសូវពេញចិត្តនឹងការកើនឡើងចំនួនទេសចរនេះឡើយ ព្រោះតែភាពអសីលធម៌មួយចំនួនរបស់អ្នកដែលមកទស្សនា។ ជាឧទាហរណ៍ជាក់ស្ដែង ថ្មីៗនៅក្នុងឆ្នាំនេះ ផ្លូវលំមួយដែលមានរក្សាទុករូបតុក្កតាបុរាណ Geisha ស្ថិតក្នុងតំបន់ទេសចរណ៍ Gion ត្រូវបានពលរដ្ឋបិទហាមមិនឲ្យទេសចរចូលមកទស្សនាឡើយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ