Connect with us

ព័ត៌មានអន្ដរជាតិ

UN ថា អាស៊ី​ជា​តំបន់​ដែល​ជួប​គ្រោះ​ធម្មជាតិ​ខ្លាំង​ជាង​គេ

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ​២០២៣ គ្រោះ​ធម្មជាតិ​បាន​កើត​ឡើង​​នៅ​តំបន់​អាស៊ី​ច្រើន​ជាង​​គេ​បំផុត​ ពិសេស​គឺ​ការ​​កើន​ឡើង​នៃ​រលក​កម្ដៅ​អាកាសធាតុ។ នេះ​បើ​យោង​តាម​​របាយការណ៍​អង្គការ​ឧតុនិយម​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា WMO។

រូបថត៖ Bloomberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Celeste Saulo អគ្គ​លេខាធិការ WMO បាន​និយាយ​ថា បណ្ដា​ប្រទេស​​ជា​ច្រើន​នៅ​អាស៊ី បាន​​ពើប​ប្រទះ​បញ្ហា​គ្រោះ​ធម្មជាតិ និង​ការ​កើន​ឡើង​កម្ដៅ​​ខ្លាំង​បំផុត កាល​ពី​ឆ្នាំ​មុន ដោយ​រាប់​ចាប់​ពី​គ្រោះ​រាំង​ស្ងួត​រហូត​ដល់​​គ្រោះ​ទឹក​ជំនន់។ មនុស្ស​មិន​តិច​ជាង​៩​លាន​នាក់​នៅ​អាស៊ី ទទួល​​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ច្រើន​ជាង ២​ពាន់​នាក់​ឯណោះ។

អាស៊ី​មាន​ការ​កើន​ឡើង​កម្ដៅ​​លឿន​ជាង​កម្ដៅ​មធ្យម​ជា​សកលលោក ដោយ​នៅ​​ឆ្នាំ​២០២៣ កើន​ឡើង​​ចំនួន​ជិត ២​អង្សាសេ បើ​ធៀប​នឹង​ចន្លោះ​ឆ្នាំ​១៩៦១ ដល់ ១៩៩០។ បញ្ហា​នេះ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កាន់​តែ​​ច្រើន ព្រម​ទាំង​ការ​ខាត​បង់​នូវ​ទំហំ​​សេដ្ឋកិច្ច​ជាតិ​​ផង​ដែរ។

​WMO បាន​បង្ហាញ​ទិន្នន័យ​​ទៀត​​ថា ក្នុង​ឆ្នាំ​២០២៣ មាន​ការ​កើត​ឡើង​គ្រោះ​ធម្មជាតិ​ចំនួន ៧៩​លើក​នៅ​អាស៊ី ហើយ​ក្នុង​នោះ​ជាង​៨០​ភាគរយ​គឺ​ជា​គ្រោះ​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ។ គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​នៅ​ប្រទេស​ចិន និង​ឥណ្ឌា​កាល​ពី​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្នែក​សេដ្ឋកិច្ច​សរុប​អស់​ប្រមាណ ៦៥​ពាន់​លាន​ដុល្លារ។

ចាប់​ពី​ឆ្នាំ​១៩៧០ ដល់​​ឆ្នាំ​២០២១ គ្រោះ​ធម្មជាតិ​មាន​ចំនួន​សរុប ៣ ៦១២​ករណី នៅ​ទូទាំង​អាស៊ី ដែល​បណ្ដាល​ឲ្យ​ខាត​បង់​ប្រាក់ ១,៤​​​ទ្រី​​លាន​ដុល្លារ ហើយ​មនុស្ស​ស្លាប់​ជិត ១​លាន​នាក់។ តួ​លេខ​នេះ​ស្មើ​នឹង ៤៧​ភាគរយ បើ​ធៀប​នឹង​​​ករណី​គ្រោះ​ធម្មជាតិ​សរុប​នៅ​លើ​ពិភពលោក​ នៅ​ក្នុង​រយៈពេល​ដូច​គ្នា។

WMO ថា ការ​ខូចខាត​ដោយ​សារ​គ្រោះ​ធម្មជាតិ អាច​ត្រូវ​​បាន​កាត់​បន្ថយ ៣០​ភាគរយ ប្រសិន​បើ​​មាន​ការ​ជម្រាប​ដំណឹង​អាសន្ន​​​​ទុក​ជា​មុន​​បាន​នៅ​​ក្នុង​រយៈពេល​២៤​ម៉ោង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម