ព័ត៌មានអន្ដរជាតិ
រកឃើញសាកសពជិត ៤០០ នាក់ក្នុងផ្នូរដ៏ធំនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា
អាជ្ញាធរក្នុងតំបន់ហ្គាហ្សាបានបញ្ចប់ការរុករកផ្នូរដ៏ធំមួយនៅឯមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូង ដោយក្នុងនោះបានរកឃើញសាកសពសរុបចំនួន ៣៩២ នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ។

យោងតាមមន្ត្រីម្នាក់មកពីក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ក្រុមការងារបានកំណត់អត្តសញ្ញាណសាកសពចំនួន ១៦៥ នាក់នៅឯមន្ទីពេទ្យ Nasser នៅទីក្រុង Khan Younis បន្ទាប់ពីការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់កាលពីដើមខែនេះ ខណៈនៅសល់សាកសពចំនួន ២២៧ ទៀតដែលត្រូវកំណត់អត្តសញ្ញាណរកឃើញក្នុងផ្នូរដ៏ធំចំនួន ៣ ផ្សេងទៀត ក្នុងនោះទី ១ នៅខាងមុខមន្ទីពេទ្យ ទី ២ នៅពីក្រោយមន្ទីពេទ្យ និងទី ៣ នៅខាងជើងអគារលាងឈាម ។
នៅលើខ្លួនសាកសពគេរកឃើញមានស្នាមគ្រាប់កាំភ្លើងបាញ់ចំក្បាល របួសលើដងខ្លួន និងស្លាកស្នាមធ្វើទារុណកម្ម ។ សាកសពបានកប់នៅក្នុងថង់ប្លាស្ទិកទាំងស្អុយរលួយក្នុងជម្រៅ ៣ ម៉ែត្រ ហើយបានចោទអ៊ីស្រាអែលមានចេតនាលាក់បាំងព័ស្តុតាងនៃឧក្រិដ្ឋកម្មរបស់ខ្លួន ខណៈកងកម្លាំងការពាររបស់អ៊ីស្រាអែល (IDF) មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់ដែលត្រូវបានធ្វើឡើងទាក់ទងនឹងកន្លែងផ្នូរនេះនោះទេ ។

គួរបញ្ជាក់ថា កងការពារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានអំពាវនាវឲ្យអង្គការសហប្រជាជាតិបង្កើតគណៈកម្មាធិការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតលើផ្នូរដ៏ធំនៅឯបរិវេណមន្ទីរពេទ្យ Nasser នេះ ខណៈលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា អង្គការបានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិ ប៉ុន្តែមិនទាន់ដឹងថាវានឹងកើតឡើងនៅពេលណានោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត