ព័ត៌មានអន្ដរជាតិ
ក្រោយតុលាការសម្រេចកាត់ទោសប្រហារជីវិត អតីតសេដ្ឋិនី វៀតណាម ប្តឹងឧទ្ធរណ៍ទៅវិញ
យោងតាមការចុះផ្សាយពី VnExpress កាលពីថ្ងៃទី២៦ ខែមេសា បានបញ្ចាក់ថា អតីតសេដ្ឋិនីវៀតណាម Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Van Thinh Phat ត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់ ២៧ពាន់លានដុល្លារនោះ ពេលនេះលោកស្រីបានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមដំបូងត្រលប់ទៅវិញ។
ទន្ទឹមនោះទៀតដែរ តុលាការប្រជាជននៃទីក្រុងហូជីមិញ បានបញ្ជាក់កាលពីថ្ងៃសុក្រដែរថា ខ្លួនបានទទួលបណ្តឹងឧទ្ធរណ៍របស់លោកស្រី Truong My Lan បើទោះបីជាជាក់លាក់នៃបណ្តឹងតវ៉ាដែលសរសេរដោយដៃចំនួនបីទំព័រនៅតែមិនបង្ហាញ។
បន្ថែមពីលើនេះ ជនជាប់ចោទចំនួន ៥០នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណុំរឿងនេះក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ដើម្បីស្វែងរកការកាត់បន្ថយទោសផងដែរ។

ថ្វីបើយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ តុលាការមិនទាន់បានផ្សព្វផ្សាយសាលក្រមដំបូងនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួននៅឡើយទេ ហើយទាំងចុងចោទនិងមេធាវីរបស់ពួកគេ ក៏មិនបានទទួលច្បាប់ចម្លងនៃសាលក្រមនេះដែរ។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន តុលាការតម្រូវឲ្យបញ្ជូនសាលក្រមទៅភាគីពាក់ព័ន្ធក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃដែលសាលក្រមត្រូវបានប្រកាស។
សូមជម្រាបជូនដែរថា កាលពីថ្ងៃទី ១១ ខែមេសា លោកស្រី Lan វ័យ ៦៨ ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិតពីបទឆបោក ដែលបណ្តាលឲ្យខូចខាតដល់ធនាគារ Saigon Commercial Bank (SCB) ចំនួន ៦៧៧ លានលានដុង (២៧ ពាន់លានដុល្លារ) ។ លោកស្រីត្រូវបានផ្តន្ទាទោសសម្រាប់បទឧក្រិដ្ឋចំនួនបីគឺ ការស៊ីសំណូក ការបំពានបទប្បញ្ញត្តិធនាគារ និងការកិបកេងប្រាក់ ហើយត្រូវបានបញ្ជាឲ្យផ្តល់សំណងដល់ SCB ៦៧៣.៨ ពាន់ពាន់លានដុង។
ពាក់ព័ន្ធនឹងករណីនេះដែរ សូម្បីតែអតីតមេដឹកនាំបីនាក់របស់ធនាគារ SCB រួមមាន Dinh Van Thanh និង Bui Anh Dung ដែលបានធ្វើជាប្រធាន SCB ពីឆ្នាំ ២០១៤-២០២០ និង ២០២០-២០២២ រៀងៗខ្លួន រួមជាមួយលោក Vo Tan Hoang Van អតីតអគ្គនាយក SCB ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ