ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនវត្ថុបុរាណ៣០ដុំ ដែលត្រូវគេលួចខុសច្បាប់ មកឲ្យកម្ពុជា និងឥណ្ឌូណេស៊ី
រដ្ឋអាជ្ញាទីក្រុងញ៉ូវយ៉ក បានប្រកាសកាលពីថ្ងៃទី២៦ ខែមេសា ថា ពួកគេបានបញ្ជូនវត្ថុបុរាណចំនួន៣០ដុំឲ្យទៅកម្ពុជា និងឥណ្ឌូណេស៊ី ក្រោយពីវត្ថុបុរាណទាំងនោះត្រូវបានរឹបអូសវិញពីក្រុមឈ្មួញជួញដូរខុសច្បាប់នៅអាមេរិក។

លោក Alvin Bragg រដ្ឋអាជ្ញាប្រចាំតំបន់ Manhattan បាននិយាយថា វត្ថុបុរាណទាំងនោះ មានតម្លៃសរុបប្រហែល ៣លានដុល្លារ ហើយក្នុងនោះបញ្ជូនមករាជធានីភ្នំពេញចំនួន ២៧ដុំ ឯឥណ្ឌូណេស៊ីវិញមានចំនួន ៣ដុំ។ លោកបន្តថា ការបញ្ជូនត្រឡប់វត្ថុបុរាណនេះ ធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនបានឈ្មួញជួញដូរខុសច្បាប់២រូបគឺលោក Subhash Kapoor សញ្ជាតិឥណ្ឌាកាត់អាមេរិក និងអ្នកស្រី Nancy Wiener សញ្ជាតិអាមេរិក។
នៅក្នុងអាណត្តិរបស់លោក Bragg មានការរឹបអូសវត្ថុបុរាណមកវិញបានចំនួនជិត ១ ២០០ដុំ ដែលលួចនិងជួញដូរខុសច្បាប់ពីប្រទេសចំនួន ២៥ នៅជុំវិញពិភពលោក។ តម្លៃសរុបនៃវត្ថុបុរាណទាំងអស់នោះ មានច្រើនជាង ២៥០លានដុល្លារ។

សូមបញ្ជាក់ថា បើយោងតាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅកម្ពុជា បានឲ្យដឹងថា វត្ថុបុរាណទាំង២៧ដុំ ដែលអាមេរិកឲ្យមក មានដូចជា រូបបដិមាព្រះពុទ្ធ បដិមាហិណ្ឌូសម័យអង្គរ បដិមាសំរិទ្ធព្រះពុទ្ធអង្គសមាធិលើនាគ រូបសំណាកព្រះសិវៈ និងចម្លាក់ថ្មភក់ព្រះពុទ្ធបដិមា ជាដើម៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ