ព័ត៌មានអន្ដរជាតិ
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien
ទីបំផុត ក្រោយការសង្កេតអស់រយៈពេលយ៉ាងយូរ ក្រុមតារាវិទូរបស់អង្គការណាសា បានរកឃើញសញ្ញានៃជីវិតលើភពដ៏ឆ្ងាយមួយ ដែលបង្កឲ្យមានមន្ទិលសង្ស័យថា ប្រហែលជាមាន Alien រស់នៅទីនោះក៏ថាបាន។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃសុក្រទី២៦ខែមេសា, ភពដែលត្រូវបានរកឃើញដោយកែវយឹត James Webb មួយនេះមានឈ្មោះ K2-18b ធំជាងផែនដីពីរដង និងមានចម្ងាយ១២០ឆ្នាំពន្លឺ ហើយវាស្ថិតនៅតំបន់ដែលអាចរស់នៅបាន នៃប្រព័ន្ធផ្កាយក្នុងក្រុមតារានិករ Leo។
កាលពីឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្ត្រក៏និយាយដែរ ពួកគេគិតថា ពួកគេបានរកឃើញឧស្ម័ន dimethyl sulphide នៅក្នុងបរិយាកាសរបស់វា ដែលឧស្ម័នប្រភេទនេះ មានតែភាវៈមានជីវិតប៉ុណ្ណោះទើបអាចផលិតវាបាន ហើយឥឡូវ ដើម្បីបញ្ជាក់ពីការរកឃើញនេះ កែវយឹតអវកាស James Webb នឹងធ្វើបន្តការសង្កេតយ៉ាងល្អិតល្អន់បន្ថែមទៀតលើភពមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានពិត នឹងត្រូវរង់ចាំរយៈពេលជាច្រើនខែទៀត ព្រោះរឿងនេះត្រូវការផ្ទៀងផ្ទាត់ រួចផ្សព្វផ្សាយជាផ្លូវការ។
ការស៊ើបអង្កេតលើភព K2-18b ត្រូវបានដឹកនាំដោយរូបវិទូ Nikku Madhusudhan នៅសាកលវិទ្យាល័យ Cambridge ហើយលោកបានហៅភពនេះថា “hycean” ព្រោះវាមានបរិយាកាសសម្បូរទៅដោយអ៊ីដ្រូសែន និងដែនទឹកដ៏ធំល្វឹងល្វើយដូចមហាសមុទ្រ។

សូមបញ្ជាក់ថា K2-18b ត្រូវបានរកឃើញដំបូងនៅឆ្នាំ២០១៥ ប៉ុន្តែទើបតែមកដល់ឆ្នាំ២០១៩ទេ ដែលមានវត្តមានចំហាយទឹកនៅក្នុងបរិយាកាសភពនេះ ត្រូវបានគេរាយការណ៍។
ក្រោយមក កាលពីឆ្នាំមុន កែវយឹត James Webb ក៏បានរកឃើញឧស្ម័នកាបូនឌីអុកស៊ីត និងមេតាននៅក្នុងបរិយាកាសរបស់វាបន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បញ្ជា ណាសា ឲ្យបង្កើតល្វែងម៉ោងស្តង់ដា សម្រាប់ ឋានព្រះចន្ទ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ