ព័ត៌មានអន្ដរជាតិ
បក្សកុម្មុយនីស្ត វៀតណាម បញ្ជាក់ដើមចមការលាលែងពីតំណែងរបស់ប្រធានរដ្ឋសភា
ការិយាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានប្រកាសកាលពីថ្ងៃសុក្រថា លោក Vuong Dinh Hue បានសម្រេចចិត្តលាលែងពីតំណែងជាប្រធានរដ្ឋសភា ហើយនេះសញ្ញាជាថ្មីមួយទៀតនៃភាពចលាចលផ្នែកនយោបាយរបស់ប្រទេសអាស៊ានមួយនេះ ក្រោយការចុះចេញរបស់ប្រធានាធិបតីមិនទាន់បានប៉ុន្មានខែស្រួលបួលផង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters ។

ចំណែកពាក់ព័ន្ធនឹងឫសគល់នៃការលាលែងនេះដែរ គណបក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់ថា គឺដោយសារតែលោក Vuong Dinh Hue បានប្រព្រឹត្តកំហុសខុសឆ្គង និងអសមត្ថភាព ក៏ដូចជាបំពានបទប្បញ្ញត្តិរបស់បក្ស ហើយការបំពានរបស់លោកបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់ ខណៈ ៤ ថ្ងៃកន្លងមកនេះ ក៏មានការចាប់ខ្លួនអនុប្រធានការិយាល័យរដ្ឋសភា និងជាជំនួយការរបស់លោក Hue ផងដែរ ពីបទរំលោភអំណាច ។
លោក Hue អាយុ ៦៧ ឆ្នាំត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចាត់ទុកថាជាមេដឹកនាំដ៏សំខាន់របស់បក្ស និងរដ្ឋ ហើយតួនាទីជាប្រធានសភារបស់លោកនេះទៀតសោតត្រូវបានចែងថា ស្ថិតក្នុងចំណោម “សសរស្តម្ភ” ទាំង ៤ នៃថ្នាក់ដឹកវៀតណាម ។

ទន្ទឹមនោះ មុនឡើងកាន់ការជាប្រធានសភា លោក Hue ធ្លាប់ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ ហើយឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ខណៈនៅខែកុម្ភៈ ឆ្នាំ ២០២០ ដដែលនោះ លោកត្រូវបានតែងតាំងជាលេខាបក្សក្នុងទីក្រុងហាណូយ មុនពេលបន្តធ្វើជាប្រធានរដ្ឋសភានៅខែមីនា ឆ្នាំ ២០២១ ។
គួរបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោក Vuong Dinh Hue កើតមានឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការចុះចេញពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong ដោយសារឫសគល់ស្រដៀងគ្នានេះ ខណៈការលាលែងរបស់លោកប្រធានាធិបតីនេះទៀតសោតមានរយៈពេលត្រឹម ១ ឆ្នាំប៉ុណ្ណោះ ក្រោយការចុះចេញពីតំណែងរបស់លោក Nguyen Xuan Phuc កាលពីឆ្នាំ ២០២៣ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ក្រោយតុលាការសម្រេចកាត់ទោស ប្រហារជីវិត អតីតសេដ្ឋិនី វៀតណាម ប្តឹង ឧទ្ធរណ៍ទៅវិញ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង