ព័ត៌មានអន្ដរជាតិ
នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក
នាយកដ្ឋានឧតុនិយមថៃបានចេញការព្យាករណ៍ពីអាកាសធាតុក្ដៅចង់ខ្លោចសម្រាប់តំបន់នៅប៉ែកខាងជើង ឦសាន វាលទំនាបកណ្ដាល និងប៉ែកខាងកើត ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យសប្ដាហ៍ក្រោយ ពោលសីតុណ្ហភាពនៅតំបន់មួយចំនួនអាចនឹងឡើងដល់កម្រិតកំពូល ៤៣ អង្សាសេ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី២៨ ខែមេសា ។

នាយកដ្ឋានអាកាសមួយនេះបានលើកឡើងទៀតថា សីតុណ្ហភាពអាចឡើងលើស ៤៣ អង្សាសេនៅតំបន់ប៉ែកខាងជើង និង ៤២ អង្សាសេនៅភាគឦសាន និងប៉ែកខាងកើត ខណៈនៅថ្ងៃចន្ទសីតុណ្ហភាពក្នុងតំបន់ភាគខាងត្បូងអាចនឹងឡើងដល់ ៤០ អង្សាសេ ប៉ុន្តែក៏អាចមានភ្លៀងធ្លាក់ខ្លាំងផងដែរនៅពេលល្ងាច ។
ទន្ទឹមនោះ វិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិនៃប្រទេសថៃក៏បានបញ្ជាក់ផងដែរថា ព្រះអាទិត្យនឹងបើកថ្ងៃចំពីលើទីក្រុងបាងកកតែម្ដង ចាប់ពីថ្ងៃចន្ទ ទី២៩ ខែមេសានេះ ហើយសីតុណ្ហភាពនៅក្នុងទីក្រុងអាចហក់ឡើងដល់កម្រិត ៤២ អង្សាសេ ប៉ុន្តែវាអាចលែងព្រួសកម្ដៅរហូតដល់យប់ថ្ងៃសុក្រ ទី៣ ខែឧសភា ។

ពាក់ព័ន្ធនឹងអាកាសធាតុក្ដៅបែកផ្សែងនេះដែរ នាយកដ្ឋានឧតុនិយមថៃក៏បានចេញព្រមានទៅដល់ប្រជាពលរដ្ឋឲ្យផ្អាកចេញធ្វើសកម្មភាពនៅក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ហើយថែមទាំងបានណែនាំឲ្យពលរដ្ឋទទួលទានទឹកយ៉ាងតិច ២ កែវរៀងរាល់ម៉ោង ហើយគួរតែនៅក្នុងផ្ទះ និងស្លៀកសម្លៀកបំពាក់ស្តើងៗ ជាពិសេសសូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យផងដែរ ប្រសិនបើមានអារម្មណ៍ថប់ដង្ហើម ឬវិលមុខ ស្របពេលដែលរលកកម្ដៅក៏បានផ្ដាច់យកជីវិតមនុស្សប្រមាណ ៣០ នាក់រួចទៅហើយ ។
គួរបញ្ជាក់ថា កត្តាដែលនាំឲ្យប្រទេសថៃជួបអាកាសធាតុក្ដៅហួតហែងបែបនេះ គឺដោយសារតែឥទ្ធិពល El Nino ដែលបច្ចុប្បន្នក៏កំពុងអុកឡុកនៅពាសពេញពិភពលោកផងដែរ ខណៈបាតុភូតអាកាសធាតុមួយនេះនឹងបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងទាញសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ក្នុងកម្រិតកំណត់ត្រាថ្មីៗជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ បក្សកុម្មុយនីស្ត វៀតណាម បញ្ជាក់ដើមចមការលាលែងពីតំណែងរបស់ ប្រធានរដ្ឋសភា

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច