ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីន ថា មានតែ អាមេរិក ទេអាចប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយប្រហារលើទីក្រុងនៅហ្គាហ្សា
មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលអាចខ្សឹបប្រាប់អ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើទីក្រុងព្រំដែន Rafah ក្នុងតំបន់ហ្គាហ្សា ។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ។
បន្ទាប់ពីលេចឮព័ត៌មានថា ប៉ុន្មានថ្ងៃខាងមុខនេះ អ៊ីស្រាអែលនឹងប្រើថ្នាំខ្លាំងវាយសង្គ្រប់ទៅលើទីក្រុង Rafah ដែលមានព្រំដែនជាប់ប្រទេសអេហ្ស៊ីប, លោក Abbas បានប្រាប់កិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងរដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីតថា “យើងសូមអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យស្នើទៅអ៊ីស្រាអែលកុំបន្តការវាយប្រហារលើទីក្រុង Rafah ដោយសារតែមហន្តរាយនេះនឹងអូសដៃប្រជាជនប៉ាឡេស្ទីនបន្ថែមទៀតឲ្យជម្លៀសខ្លួនចេញតំបន់ជុំវិញនោះ ។
លោកប្រធានាធិបតីបានលើកឡើងថា “អ្វីដែលនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺជាអ្វីដែលអ៊ីស្រាអែលនឹងបើកការវាយប្រហារលើទីក្រុង Rafah ពីព្រោះប្រជាជនប៉ាឡេស្ទីនទាំងអស់មកពីតំបន់ហ្គាហ្សាកំពុងប្រមូលផ្តុំជុំគ្នានៅទីនោះ ហើយគ្រោះមហន្តរាយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនប៉ាឡេស្ទីននឹងកើតមានឡើងនៅពេលនោះតែម្ដង” ។
លោក Abbas បានបញ្ជាក់ជាថ្មីថា លោកសូមបដិសេធការរើទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ហើយលោកថែមទាំងសម្ដែងក្ដីភ័យព្រួយបារម្ភទៀតថា នៅពេលដែលអ៊ីស្រាអែលបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សានោះ វានឹងទាញដៃប្រជាជនប៉ាឡេស្ទីនឲ្យចេញពីតំបន់ West Bank និងចូលទៅក្នុងប្រទេសហ្ស៊កដានី ។
អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ អ៊ីស្រាអែលបានគ្រហឹមគំរាមបើកការវាយលុកលើទីក្រុងជាប់ពាក់ព័ន្ធទាំងអស់នៅក្នុងតំបន់ហ្គាហ្សា និងរក្សាគោលជំហររបស់ខ្លួនគឺដើម្បីកម្ចាត់កងវរសេនាតូចដែលនៅសេសសល់ទាំងប៉ុន្មានរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ខណៈមុខព្រួញសំខាន់ជាងគេនោះគឺការវាយប្រហារតាមអាកាសទៅលើទីក្រុង Rafah នេះតែម្ដង ។
ទោះយ៉ាងណា បណ្តាប្រទេសលោកខាងលិច រួមទាំងមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលគឺសហរដ្ឋអាមេរិក បានអង្វរ ក ឲ្យរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមកុំបើកការវាយលុកលើទីក្រុងភាគខាងត្បូងឲ្យសោះ ដោយសារតែវាបំពានទៅដល់ព្រំដែនអេហ្ស៊ីបដែលជាទីផ្ដល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់ ដែលសុទ្ធសឹងតែភៀសខ្លួនចេញពីការវាយប្រហារពីសំណាក់កងទ័ពអ៊ីស្រាអែលអស់រយៈកាល ៧ ខែមកនេះ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់មិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយប្រមាណ ២៥០ នាក់ផ្សេងទៀតត្រូវចាប់ធ្វើជាចំណាប់ខ្មាំង ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទ័ព អ៊ុយក្រែន រត់ចោលរថក្រោះដែលបងធំ អាមេរិក ផ្ដល់ឲ្យលើសមរភូមិ ប្រយុទ្ធជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ