ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដកទ័ពចេញពីភូមិចំនួន ៣ នៅភាគខាងកើត ខណៈស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន
អ៊ុយក្រែនបានបញ្ជាឲ្យកងទ័ពដកថយចេញពីភូមិចំនួន ៣ នៅសមរភូមិជួរមុខភាគខាងកើត ដោយសារតែកងទ័ពរុស្ស៊ីមានកម្លាំងច្រើនជាងអ៊ុយក្រែន និងកំពុងបង្កើនការវាយលុក ក៏ដូចជាប្រមូលផ្ដុំក្នុងទីតាំងជាច្រើននៅទីនោះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៨ ខែមេសា ។

យោងតាមលោក Oleksandr Syrskii អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបង្ហាញថា កម្លាំងរបស់អ៊ុយក្រែននៅភាគខាងកើតកាន់តែយ៉ាប់យឺន ខណៈដែលទីក្រុងកៀវសង្ឃឹមថា សមរភូមិប្រយុទ្ធអាចមានស្ថេរភាព នៅពេលដែលអ៊ុយក្រែនទទួលបានអាវុធពីសហរដ្ឋអាមេរិកក្រោមកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារដែលសភាអាមេរិកអនុម័តក្នុងសប្ដាហ៍នេះ ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ កងទ័ពរបស់រុស្ស៊ីបានបង្កើនកម្លាំងទ័ពជាលំដាប់ ជាមួយនឹងការបង្កើនសម្ថភាពវាយលុកដោយប្រើយន្តហោះគ្មានមនុស្សបើក ជាក់ស្ដែងថ្មីៗនេះរុស្ស៊ីវាយដណ្ដើមបានភូមិអ៊ុយក្រែនជាច្រើន ចំពេលរដ្ឋាភិបាលទីក្រុងកៀវកំពុងខ្វះកងទ័ព និងអាវុធ ។

មន្ត្រីអ៊ុយក្រែននិយាយថា ជំនួយនេះមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការលុកលុយអស់រយៈកាល ២ ឆ្នាំរបស់រុស្ស៊ី បើទោះបីជាកងទ័ពទីក្រុងមូស្គូរុលទៅមុខបន្តិចម្តងៗ ចាប់តាំងពីដណ្តើមបានទីក្រុង Avdiivka ដោយសារអ៊ុយក្រែនកង្វះខាតគ្រាប់កាំភ្លើងធំ និងប្រព័ន្ធខែលការពារដែនអាកាសក៏ដោយ ។
ទន្ទឹមនឹងនេះក៏មានសញ្ញាគួរឲ្យព្រួយបារម្ភសម្រាប់អ៊ុយក្រែនផងដែរ ខណៈកងកម្លាំងអ៊ុយក្រែន កំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃចំនួនទាហានរុស្ស៊ីនៅក្នុងតំបន់ Kharki ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ដោយមានសញ្ញាបង្ហាញថា រុស្ស៊ីកំពុងរៀបចំដោយផ្ទាល់សម្រាប់ការវាយលុកនៅភាគខាងជើង ។
គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែអូសបន្លាយឥតឈប់ឈរ ខណៈកងកម្លាំងទីក្រុងមូស្គូមិនដកដៃក្នុងការបង្កើនការវាយប្រហារ ស្របពេលដែលអ៊ុយក្រែនវិញបន្តដើរស្វែងរកជំនួយបន្ថែម ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?