ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ចិន ប្រាប់ Elon Musk ថា ទីក្រុងប៉េកាំងបើកទ្វារចាំអ្នកមានៗបរទេសមកវិនិយោគ
នាយករដ្ឋមន្ត្រីចិនលោក Li Qaing បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងប៉េកាំងមានឆន្ទៈគាំទ្រ និងពេញចិត្តរាល់ក្រុមហ៊ុន ក៏ដូចជាអ្នកមានៗបរទេសទាំងអស់ដែលកំពុងវិនិយោគ ឬគ្រោងប្រតិបត្តិការនៅក្នុងប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ Xinhua កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ។
ថ្លែងក្នុងជំនួបជាមួយមហាសេដ្ឋីអាមេរិកលោក Elon Musk កាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋធានីប៉េកាំង, លោក Li Qaing បានកោតសរសើរចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនថាជាគំរូដ៏ជោគជ័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក ។
លោក Li Qaing បានសង្កត់ធ្ងន់ទៀតថា ចិនមានឆន្ទៈ ក៏ដូចជាចេតនាជំរុញការអភិវឌ្ឃប្រកបដោយចីរភាព និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ហើយទីផ្សារដ៏ធំរបស់ចិននឹងនៅតែបើកចំហសម្រាប់អាជីវកម្មបរទេស ។ លោកនាយករដ្ឋមន្ត្រីថែមទាំងសន្យាថានឹងបង្កើតបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរឡើងដើម្បីឲ្យវិនិយោគិន និងក្រុមហ៊ុនបរទេសមានសន្តិភាពផ្លូវចិត្ត ពេលមកដាក់ការវិនិយោគនៅក្នុងប្រទេសចិន ។
ជាការឆ្លើយតប មហាសេដ្ឋី Elon Musk បានចាត់ទុករោងចក្ររបស់ក្រុមហ៊ុន Tesla នៅទីក្រុងសៀងហៃថាជាក្រុមហ៊ុនដែលដំណើរការយ៉ាងរលូនល្អបំផុត ហើយក្រុមហ៊ុនផលិតរថយន្តរបស់លោកក៏មានឆន្ទៈក្នុងការបោះជំហានបន្ទាប់ឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនផងដែរ ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះបន្ថែមទៀត ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិននេះដែរ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអឺរ៉ុបបានរាយការណ៍ស្រដៀងៗគ្នាថា លោកមហាសេដ្ឋី Elon Musk រំពឹងនឹងពិភាក្សាអំពីការដាក់ឲ្យដំណើរការកម្មវិធីបើកបរដោយស្វ័យប្រវត្តិពេញលេញ (Full Self-Driving) ឬ FSD សម្រាប់អតិថិជននៅក្នុងប្រទេសចិនផងដែរ ។
គួរបញ្ជាក់ថា ទន្ទឹមនឹងជោគជ័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងប៉េកាំងក៏កំពុងមានជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរជុំវិញបញ្ហាបច្ចេកវិទ្យាជឿនលឿន និងផ្នែកពាក់ព័ន្ធផ្សេងទៀតជាដើម ជាពិសេសគឺក្ដីភ័យព្រួញរបស់អាមេរិកចំពោះភាពរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី-ចិន ចាប់ដៃគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធាប្រឆាំង អាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ