ព័ត៌មានអន្ដរជាតិ
ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដលើកដំបូងនៅសប្តាហ៍នេះ
នាយករដ្ឋមន្រ្តីថៃបាននិយាយកាលពីថ្ងៃអង្គារទី២៣ ខែកុម្ភៈថា ប្រទេសថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ដល់ក្រុមអាទិភាពនានា រួមទាំងបុគ្គលិកសុខាភិបាលផងដែរនៅត្រឹមចុងសប្តាហ៍នេះ។
នៅថ្ងៃពុធនេះ ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac Biotech ចំនួន២០០,០០០ដូសដំបូងក្នុងចំណោម២លានដូស។ វ៉ាក់សាំងចិននេះ ត្រូវបានអនុញ្ញាតឲ្យប្រើជាបន្ទាន់កាលពីថ្ងៃចន្ទ។
លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បាននិយាយនៅក្នុង Facebook ថា “យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងលើក្រុមគោលដៅ ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីវ៉ាក់សាំងមកដល់”។
វ៉ាក់សាំង Sinovac នឹងត្រូវបានផ្តល់ឲ្យក្រុមអាទិភាពនៅក្នុងខេត្តចំនួន១៣។ ជាងពាក់កណ្តាលនៃវ៉ាក់សាំងចំនួន២០០,០០០ដូស នឹងត្រូវបានផ្តល់ឲ្យខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះកូវីដចុងក្រោយបង្អស់របស់ប្រទេសថៃនិងរាជធានី បាងកក។
លោកប្រាយុទ្ធនិយាយថា វ៉ាក់សាំង៨០០,០០០ដូសទៀត នឹងមកដល់ក្នុងខែមីនាហើយនៅសល់១លានទៀតក្នុងខែមេសា។ វ៉ាក់សាំងមួយចំនួននឹងត្រូវប្រើសម្រាប់ការចាក់លើកទី២ សម្រាប់ក្រុមអាទិភាព៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កំពុងព្រួយបារម្ភ! សមយុទ្ធធំបំផុតមួយរបស់ពិភពលោក អាចបង្កជំងឺរាតត្បាតថ្មី
ចុចអាន៖ បើមានជំងឺមួយប្រភេទនេះ អ្នកឆ្លងកូវីដប្រឈមហានិភ័យស្លាប់ខ្លាំងជាងមនុស្សអាយុលើស៨០ឆ្នាំទៅទៀត
-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?