Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី បញ្ជូន​ជំនួយ​តម្លៃ​១០០​លាន​ដុល្លារ​បន្ថែម​ឲ្យ​ទៅ​អ៊ុយក្រែន

បានផុស

នៅ

ជំនួយ​តម្លៃ​១០០​លាន​ដុល្លារ ដែល​មាន​ដូចជា ដ្រូន ប្រព័ន្ធ​ខែល​ការពារ​ខ្នាត​តូច និង​ឧបករណ៍​រក្សា​សុវត្ថិភាព ត្រូវ​បាន​​រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​ផ្ដល់​ជូន​ឲ្យ​ទៅ​អ៊ុយក្រែន​បន្ថែម​ទៀត​សម្រាប់​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ការ​ប្រកាស​ពី​ជំនួយ​នេះ ធ្វើ​ឡើង​ដោយ​លោក Richard Marles ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី អំឡុង​​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា។

លោក Richard Marles អំឡុង​ទស្សនកិច្ច​នៅ​អ៊ុយក្រែន (រូបថត៖ ADF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់​ជំនួយ មាន​ការ​បែង​ចែក​ដូចជា ៥០​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ខែល​ការពារ​ចម្ងាយ​ខ្លី ៣០​លាន​ដុល្លារ​សម្រាប់​ដ្រូន​គ្មាន​មនុស្ស​បើក និង​១៥​លាន​ដុល្លារ​​ទៀត​សម្រាប់​ឧបករណ៍​ការពារ ដែល​មាន ​មួក ទូក ស្បែកជើង​ទ័ព ម៉ាស​ការពារ​ផ្សែង ព្រម​ទាំង​ម៉ាស៊ីន​ភ្លើង។ អ៊ុយក្រែន​ក៏​នឹង​ទទួល​បាន​គ្រាប់បែក​​អាកាស​កំណត់​គោលដៅ​​​ពី​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

លោក Richard បាន​និយាយ​ថា “អ៊ុយក្រែន និង​ប្រជាជន​ខ្លួន​ បាន​តស៊ូ​ច្រើន​ជាង​២​ឆ្នាំ​មក​ហើយ​ទៅ​លើ​ការ​ឈ្លានពាន​​យ៉ាង​ពេញ​ទំហឹង​របស់​រុស្ស៊ី តែ​​ទឹក​ចិត្ត​របស់​ពួក​គេ​នៅ​តែ​ខ្លាំង។ អូស្ត្រាលី​​មាន​មោទកភាព​ដែល​​កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​របស់​ពួក​យើង មាន​ដូចជា ប៊ូឡូញ ជាដើម ដើម្បី​គាំទ្រ​ការ​ការពារ​ខ្លួន​របស់​អ៊ុយក្រែន”។

គួរ​បញ្ជាក់​ថា ទាំង​ជំនួយ​១០០​លាន​ដុល្លារ​លើក​នេះ បាន​ធ្វើ​ឲ្យ​តួ​លេខ​នៃ​កញ្ចប់​ជំនួយ​យោធា​​របស់​អូស្ត្រាលី​​​​​ទៅ​កាន់​អ៊ុយក្រែន​កើន​ឡើង​ដល់ ៨៨០​លាន​ដុល្លារ​ហើយ នៃ​កញ្ចប់​ជំនួយ​សរុប​ជាង ១​ពាន់​លាន​ដុល្លារ។

ការ​វាយ​ប្រហារ​​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន មាន​រយៈពេល​ជាង ២​ឆ្នាំ ហើយ​អង្គការ​សហ​ប្រជាជាតិ បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​​ជនស៊ីវិល​​ជាង ១​ម៉ឺន​នាក់បាន​បាត់បង់​ជីវិត​ និង​របួស​ជិត ២​ម៉ឺន​នាក់៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម