ព័ត៌មានអន្ដរជាតិ
នៅហ្វីលីពីន សីតុណ្ហភាពឡើងដល់កំពូល ៥៣អង្សាសេ
សារព័ត៌មាន ABS-CBN បានរាយការណ៍នៅថ្ងៃចន្ទទី២៩ខែមេសាថា ទីក្រុង Iba ក្នុងខេត្ត Zambales នៃប្រទេសហ្វីលីពីន បានជួបប្រទះនឹងថ្ងៃក្តៅបំផុត ដោយសីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូល ៥៣អង្សាសេឯណោះ។

យោងតាមការិយាល័យអាកាសធាតុ PAGASA, សីតុណ្ហភាពនៅ Iba បានហក់ឡើងយ៉ាងឆាប់រហ័សត្បិតអី បីបួនថ្ងៃមុននេះ គេវាស់វែងឃើញថា សីតុណ្ហភាពនៅទីនោះ ឈរត្រឹម៤២ទៅ៤៣អង្សាសេប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះដែរ PAGASA បានប្រកាសដាក់តំបន់ចំនួន៣៦ ក្នុងបញ្ជីគ្រោះថ្នាក់ព្រោះថា កម្តៅកំពុងបង្កទុក្ខវេទនានៅទីនោះ។

ក្រៅពី Zambales, ទីក្រុង Dagupan នៃខេត្ត Pangasinan ក៏ជាតំបន់ក្តៅបំផុតមួយផងដែរក្នុងប្រទេស ពោលគឺសន្ទស្សន៍កម្តៅទីនោះ បានឈាន៤៧អង្សាសេនៅថ្ងៃចន្ទ បន្ទាប់មកគឺទីក្រុង Aparri នៃខេត្ត Cagayan ដែលសីតុណ្ហភាពឡើងដល់៤៦អង្សាសេ។
រឿងដែលហ្វីលីពីនព្រួយបារម្ភខ្លាំងគឺថា កម្តៅអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម កង្វះទឹកស្អាតនិងថាមពល ព្រមទាំងបង្កទុក្ខលំបាកដល់សិស្សនិស្សិតផងដែរ។

សាលារៀនជាច្រើនត្រូវបានប្រកាសបិទទ្វារ ប៉ុន្តែតម្រូវឲ្យសិស្សរៀនតាមអនឡាញវិញ ព្រោះតែមន្ត្រីគិតគូរពីសុខទុក្ខរបស់សិស្ស ខណៈដែលរលកកម្តៅត្រូវគេព្យាករថា នឹងបន្តវាយប្រហារប្រទេសនេះ រហូតដល់ចុងខែឧសភាឯណោះ។
ទិន្នន័យរបស់ក្រសួងអប់រំបង្ហាញថា សាលារៀនរាប់ពាន់ ត្រូវផ្អាកដោយសារកម្តៅ ជាហេតុប៉ះពាល់ដល់សិស្សជាង ៣.៦លាននាក់។
រម្លឹកទៅកាលពីឆ្នាំមុន សីតុណ្ហភាពសកល បានកើនឡើងខ្ពស់បំផុត ហើយទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ និយាយថា តំបន់អាស៊ី កំពុងឡើងកម្តៅក្នុងល្បឿនយ៉ាងលឿន ជាពិសេសប្រទេសហ្វីលីពីននេះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ