ព័ត៌មានអន្ដរជាតិ
បាក់ទំនប់ទឹក ផ្តាច់ជីវិតមនុស្ស ៣៥នាក់ នៅកេនយ៉ា
តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃចន្ទទី២៩ខែមេសា មនុស្សចំនួន៣៥នាក់ ត្រូវបាត់បង់ជីវិត ខណៈរាប់សិបនាក់ទៀតរកមិនទាន់ឃើញ ក្នុងហេតុការណ៍បាក់ទំនប់ទឹកនៅតំបន់ Nakuru ភាគខាងត្បូងប្រទេសកេនយ៉ា។

ប៉ុន្មានថ្ងៃមកនេះ ប្រទេសកេនយ៉ា បានរងគ្រោះដោយសារតែភ្លៀងធ្លាក់ឥតឈប់ បង្កជាទឹកជំនន់ភ្លាមៗ ហើយព្រោះតែទឹកឡើងលើសកម្រិត ទើបធ្វើឲ្យទំនប់ទប់លែងជាប់ បាក់កម្ទេចផ្ទះសម្បែងរបស់ប្រជាជនតែម្តង។
ក្រោយហេតុការណ៍ ក្រុមជួយសង្គ្រោះបានជីកកកាយតាមដីភក់ និងកម្ទេចកម្ទី ក្នុងក្តីសង្ឃឹមរកឃើញអ្នកនៅរស់រានមានជីវិត ប៉ុន្តែអភិបាលប្រចាំតំបន់ បានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងលើសនេះច្រើនទៀត។

ហេតុការណ៍នេះកើតឡើង ស្របពេលទឹកជំនន់ បានជន់លិចតំបន់ដ៏ធំនៃប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងបង្ខំឲ្យអ្នកស្រុករាប់ពាន់នាក់ ចាកចេញពីផ្ទះសម្បែងចាប់តាំងពីខែមីនាមក។
នៅថ្ងៃចន្ទ សមាគមកាកបាទក្រហមកេនយ៉ាប្រកាសថា មនុស្សមួយចំនួនត្រូវបញ្ជូនទៅមណ្ឌលសុខភាពនៅតំបន់ Mai Mahiu ដោយសារតែទឹកជំនន់ភ្លាមៗ បង្កផលប៉ះពាល់ដល់ភូមិ Kamuchiri។

សូមបញ្ជាក់ ប្រទេសកេនយ៉ា តែងជួបប្រទះភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីពាក់កណ្តាលខែមីនាទៅ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតីកាលពីសប្តាហ៍មុន បានបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ។
លោក Jagan Chapagain អគ្គលេខាធិការនិងជានាយកប្រតិបត្តិសហព័ន្ធកាកបាទក្រហមអន្តរជាតិ បាននិយាយនៅលើបណ្តាញសង្គម X ថា ប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងវិបត្តិទឹកជំនន់កាន់តែអាក្រក់ទៅៗ ដោយសារឥទ្ធិពល El Niño។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ បាតុភូតនេះ បានបង្កឲ្យមានទឹកជំនន់ដ៏សាហាវ ដែលផ្តាច់ជីវិតមនុស្សជាងមួយរយនាក់ និងបង្កការខូចខាតយ៉ាងធំធេង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ទំនប់ទឹកក្រុមហ៊ុនអានកូក្បាលឆាយ ហូរទឹកស្អាតអស់ជាង៣លានម៉ែត្រគូប

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង