ព័ត៌មានអន្ដរជាតិ
ឌូបៃ បោះទុន ៣៥ពាន់លានដុល្លារ បង្កើតព្រលានយន្តហោះធំដាច់គេលើលោក
ព្រលានយន្តហោះថ្មីរបស់ឌូបៃ គ្រោងនឹងពង្រីកឲ្យបានធំជាងមុនចំនួន ៥ដង ហើយវានឹងក្លាយជាព្រលានយន្តហោះធំជាងគេបង្អស់នៅលើសកលលោកក្នុងទំហំទុនវិនិយោគរហូតដល់ ៣៥ពាន់លានដុល្លារ។ នេះបើផ្អែកតាមការប្រកាសរបស់ស្ដេចឌូបៃព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid al-Maktoum នៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៨ ខែមេសា។

ព្រះអង្គម្ចាស់ Sheikh Mohammed បានបញ្ជាក់ថា ព្រលានយន្តហោះខ្នាតយក្សនេះ នឹងមានសមត្ថភាពទទួលស្វាគមន៍អ្នកដំណើរបាន ២៦០លាននាក់ជាប្រចាំឆ្នាំ។ គម្រោងព្រលានថ្មី នឹងចាយពេលសាងសង់ ១០ឆ្នាំ ហើយក៏នឹងមានការសង់លំនៅដ្ឋានជុំវិញព្រលានសម្រាប់មនុស្សរស់នៅ ១លាននាក់ផងដែរ។
ស្ដេចឌូបៃ បានសរសេររៀបថា “យើងកំពុងកសាងគម្រោងថ្មីមួយ សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីធានាឲ្យបានការអភិវឌ្ឍស្ថិរភាព និងបន្តទៅមុខឲ្យក្មេងៗជំនាន់ក្រោយ។ ឌូបៃនឹងក្លាយជាព្រលានយន្តហោះ កំពង់ផែ មជ្ឈមណ្ឌលទីក្រុង និងមជ្ឈមណ្ឌលសកលថ្មីរបស់ពិភពលោក”។

ក្រោយបញ្ចប់គម្រោង គ្រប់ការហោះហើរនៅព្រលានអន្តរជាតិឌូបៃសព្វថ្ងៃ នឹងត្រូវប្ដូរទៅកាន់ព្រលានថ្មីទាំងអស់។ ព្រលានថ្មី មានច្រកចេញចូលចំនួន ៤០០របង និងផ្លូវឡើងយន្តហោះចំនួន ៥ច្រក ហើយនឹងផ្ដល់ឱកាសការងារបាន ៥០ម៉ឺនកន្លែង៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ