ព័ត៌មានអន្ដរជាតិ
អ្នកឈ្នះឆ្នោត ១,៣ពាន់លានដុល្លារ ជាជនអន្តោប្រវេសន៍ឡាវ ដែលមានជំងឺមហារីក
រង្វាន់ឆ្នោតផ្សងសំណាងតម្លៃមហាសាល ១,៣ពាន់លានដុល្លារ ត្រូវបានវែកមុខរកឃើញអ្នកមានសំណាងហើយ ដោយក្នុងចំណោមអ្នកឈ្នះនោះមានម្នាក់គឺជាជនអន្តោប្រវេសន៍មកពីប្រទេសឡាវ និងជាអ្នកជំងឺមហារីកមួយរូប។ នេះបើយោងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនឆ្នោតដ៏ធំ Oregon Lottery នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមេសា។
លោក Cheng “Charlie” Saephan វ័យ៤៦ឆ្នាំ បានថ្លែងនៅក្នុងសន្និសីទថា លោកនិងប្រពន្ធរបស់លោក នឹងចែកប្រាក់រង្វាន់ស្មើគ្នាជាមួយមិត្តភក្តិម្នាក់ឈ្មោះ Laiza Chao អាយុ៥៥ឆ្នាំ ដែលបានចូលប្រាក់ ១០០ដុល្លារ ទិញសន្លឹកឆ្នោតរួមគ្នា។ លោកបន្តថា “ខ្ញុំនឹងអាចផ្គត់ផ្គង់ឲ្យគ្រួសាររបស់ខ្ញុំ ព្រមទាំងសុខភាពរបស់ខ្ញុំ។ ខ្ញុំនឹងស្វែងរកវេជ្ជបណ្ឌិតល្អមួយរូបសម្រាប់ខ្លួនឯង។ តើខ្ញុំនឹងអាចមានពេលពេលចាយលុយទាំងនោះដោយរបៀបណា? តើខ្ញុំអាចរស់បានយូរប៉ុណ្ណា?”។
លោក Saephan បានរៀបរាប់ថា លោកកើតនៅក្នុងប្រទេសឡាវ ហើយបានធ្វើអន្តោប្រវេសន៍ទៅនៅថៃ ក្នុងឆ្នាំ១៩៨៧ មុនពេលចូលមកដល់ទឹកដីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩៩៤។ លោក Saephan បានកើតជំងឺមហារីក អស់រយៈពេល៨ឆ្នាំកន្លងមកហើយ ដែលតម្រូវឲ្យមានការព្យាបាលគីមីសាស្ត្រជាប្រចាំ។
ប្រាក់រង្វាន់ ១,៣ពាន់លានដុល្លារ នឹងត្រូវបើកជាដំណាក់កាលប្រចាំឆ្នាំ ដែលមានរយៈពេលសរុបរហូតដល់៣០ឆ្នាំ។ ប៉ុន្តែប្ដីប្រពន្ធលោក Saephan រួមទាំងមិត្តភក្ដិ បានសម្រេចចិត្តយកការបើកប្រាក់រង្វាន់សរុបទាំងអស់តែម្ដង ដែលនឹងទទួលបានត្រឹម ៦២១លានដុល្លារប៉ុណ្ណោះ។ ប្រាក់ ៦២១លានដុល្លារនេះទៀតសោត នឹងត្រូវកាត់ពន្ធដោយរដ្ឋាភិបាលអាមេរិកមកសល់នៅត្រឹម ៤២២លានដុល្លារ។
ក្រុមហ៊ុន Oregon Lottery បានប្រាប់ថា ប្រាក់ ១,៣ពាន់លានដុល្លារនេះ គឺជារង្វាន់ធំលំដាប់ទី៨ នៅក្នុងប្រវត្តិសាស្ត្រឆ្នោតផ្សងសំណាងអាមេរិក។ រង្វាន់ធំជាងគេ មានតម្លៃ ២,០៤ពាន់លានដុល្លារ ដោយរកឃើញអ្នកឈ្នះនៅរដ្ឋ California កាលពីឆ្នាំ២០២២៕
ដោយ៖ ឈាង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់