ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាឲ្យរឹបអូសទូរសព្ទពីពលករក្រៅប្រទេស ខ្លាចពួកគេបែកគំនិតរត់ចោលស្រុក
ពលករកូរ៉េខាងជើង ដែលកំពុងធ្វើការនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវរដ្ឋាភិបាលក្រុងព្យុងយ៉ាងរឹបអូសយកទូរសព្ទដៃរបស់ពួកគេ នៅក្នុងការអនុវត្តវិធានការឃ្លាំមើល និងគ្រប់គ្រងពលករក្រៅប្រទេសមិនឲ្យមានបំណងរត់ចោលស្រុកនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily NK នៅថ្ងៃទី៣០ ខែមេសា។
កុងស៊ុលកូរ៉េខាងជើងនៅរុស្ស៊ី បានទទួលបញ្ជាពីរដ្ឋាភិបាលខ្លួន នៅអំឡុងចុងខែមេសានេះ ឲ្យចាប់រឹបអូសទូរសព្ទពីពលករ ដែលពួកគេបានទិញពីប្រភពមិនត្រូវបានអនុញ្ញាត។ Daily NK បានចុះផ្សាយថា “ទោះបីជានៅក្រៅប្រទេស ពលករកូរ៉េខាងជើងគ្មានសេរីភាពក្នុងការផ្លាស់ប្ដូរទេ ហើយត្រូវតែធ្វើការពេញមួយថ្ងៃ។ រឿងម្យ៉ាងគត់ដែលពួកគេអាចធ្វើបានគឺមើល Youtube នៅលើទូរសព្ទជាមួយប្រព័ន្ធអ៊ីនធឺណិតមើលបានតែព័ត៌មាន ឬក៏ភាពយន្ត កម្មវិធីទូរទស្សន៍ និងកម្មផ្សេងៗខ្លះទៀតពីកូរ៉េខាងជើង”។
ពលករមួយចំនួន បានប៉ុនប៉ងរត់ចោលស្រុក ក្រោយពេលពួកគេបានទិញប្រភេទទូរសព្ទថ្មី ដែលអាចមើលកម្មវិធីព័ត៌មានអន្តរជាតិបាន ហើយធ្វើឲ្យពួកគេដឹងឮរឿងរ៉ាវដ៏ខ្មៅងងឹតពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ក្រោយកើតមានហេតុការណ៍ដូច្នេះ មន្ត្រីកូរ៉េខាងជើងបានបញ្ជាឲ្យដកហូតទូរសព្ទរបស់ពលករ ដែលទិញមកខុសពីគោលការណ៍របស់ពួកគេ ក្រោមហេតុផលថា ពលករទាំងនោះអាចនឹងក្លាយជាមនុស្សមិនស្មោះត្រង់នឹងរបបមនោគមវិជ្ជារបស់កូរ៉េខាងជើង។
នៅពេលថ្មីៗនេះ គេសង្កេតឃើញមានកងសន្តិសុខរុស្ស៊ីតែងឈរឃ្លាំមើលពលករកូរ៉េខាងជើងនៅការដ្ឋានសំណង់ជាប់ជាប្រចាំ។
ប្រភពរបស់សារព័ត៌មាន Daily NK បានប្រាប់ថា “ពលករកូរ៉េខាងជើងធ្លាប់ត្រូវគេអនុញ្ញាតឲ្យទៅលេងផ្សារឬភោជនីយដ្ឋានក្បែរៗនោះនៅថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក។ ប៉ុន្តែឥលូវពួកគេមិនត្រូវបានអនុញ្ញាតឲ្យចាកចេញសូម្បីតែពីកន្លែងធ្វើការ។ កងសន្តិសុខរុស្ស៊ីល្បាតនៅជុំវិញ ដើម្បីធានាថា ពលករកូរ៉េខាងជើងមិនចាកចេញទៅណាបានភ្លាមៗនោះទេ”៕
ដោយ៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់