ព័ត៌មានអន្ដរជាតិ
អាមេរិក ទិញយន្តហោះចម្បាំងចាស់ៗ៨១គ្រឿង លក់ឡៃឡុងពីកាហ្សាក់ស្ថាន
សហរដ្ឋអាមេរិក បានបញ្ជាទិញយន្តហោះចម្បាំងសូវៀតចំនួន ៨១គ្រឿងពីប្រទេសកាហ្សាក់ស្ថាន ដែលសុទ្ធតែជាប្រភេទយន្តហោះចាស់ៗប្រើតាំងតែពីសម័យសង្គ្រាមត្រជាក់មកម៉្លេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Post កាលពីថ្ងៃទី២៨ ខែមេសា។

ក្នុងគោលបំណងធ្វើទំនើបកម្មកងទ័ពដែនអាកាស កាហ្សាក់ស្ថានបានប្រកាសលក់ឡៃឡុងនូវយន្តហោះចម្បាំង និងយន្តហោះប្រយុទ្ធចំនួន ១១៧គ្រឿង ដែលមានដូចជា យន្តហោះ MiG-31, MiG-27, MiG-29 និង Su-24 ជាដើម ដែលធ្លាប់ប្រើនៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០។ តម្លៃសរុបនៃការលក់ទាំងអស់នោះ គឺប្រមាណតែ ២,២៦លានដុល្លារប៉ុណ្ណោះ ដោយនេះបានន័យថាក្នុង១គ្រឿងៗស្មើនឹង ១៩ ៣០០ដុល្លារ។
អាមេរិកបានសម្រេចទិញយន្តហោះចំនួន ៨១គ្រឿងពីកាហ្សាក់ស្ថាន ក្នុងតម្លៃជាង ១,៥លានដុល្លារ តែគេមិនដឹងទេថា អាមេរិកនឹងយកទៅប្រើលើអ្វីឲ្យប្រាកដ។ បើតាមសារព័ត៌មាន Kyiv Post បានសន្និដ្ឋានថា យន្តហោះចាស់ៗទាំងនោះអាចនឹងត្រូវយកទៅប្រើនៅអ៊ុយក្រែន ព្រោះទីនោះក៏នៅមានយន្តហោះចម្បាំងប្រភេទចាស់ៗបែបនេះកំពុងបំពេញបេសកកម្មផងដែរ។ មួយវិញទៀត យន្តហោះទិញពីកាហ្សាក់ស្ថាន អាចនឹងត្រូវរុះរើទុកយកគ្រឿងបន្លាស់ប្រើប្រាស់ ឬក៏ជាការដាក់តាំងសម្រាប់បញ្ឆោតសត្រូវនៅលើសមរភូមិ។

សូមបញ្ជាក់ថា កាហ្សាក់ស្ថាន ដែលពីមុនធ្លាប់ជាផ្នែកនៃសហភាពសូវៀត បានខិតខំបង្កើតចំណងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី។ ប៉ុន្តែបន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែន ស្រាប់តែទំនាក់ទំនងទ្វេភាគីនេះមានភាពរង្គោះរង្គើ ដោយកាហ្សាក់ស្ថានហាក់ងាកទៅរកចំណងមិត្តភាពជាមួយលោកខាងលិចវិញ ដែលជាហេតុឲ្យរុស្ស៊ីរាងក្ដៅស្លឹកត្រចៀកខ្លះដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្លាប់បានទៅធ្វើទស្សនកិច្ចនៅកាហ្សាក់ស្ថាន កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ ដោយនិយាយថា អាមេរិកពិតជាគាំទ្រយ៉ាងពេញទំហឹងចំពោះឯករាជ្យភាពរបស់កាហ្សាក់ស្ថានទៅលើបូរណភាពទឹកដីរបស់ខ្លួន។
ក្រុមឃោសនិកមួយចំនួននៅរុស្ស៊ី បានថ្លែងចំៗថា រុស្ស៊ីគួរតែបែរមុខព្រួញទៅវាយកាហ្សាក់ស្ថានម្ដង បន្ទាប់ពីការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែនរួច។ តួយ៉ាងដូចជា លោក Vladimir Solovyov អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍រុស្ស៊ី បាននិយាយជាសាធារណៈថា ប្រទេសរុស្ស៊ីរបស់លោកត្រូវតែទទួលយកការពិតថា កាហ្សាក់ស្ថានគឺជាបញ្ហាបន្ទាប់ ដោយសារតែដំណើរការណាស៊ីអាចនឹងផ្ដើមចេញពីទីនោះដូចដែលបានកើតឡើងរួចមកហើយនៅអ៊ុយក្រែន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?