ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមបាញ់ពន្លិចអង់គ្លេសចូលសមុទ្រ និងកម្ទេចអាមេរិក ទៅជាផេះ បើទ័ពណាតូ ជាន់ដីអ៊ុយក្រែន
រឿងរ៉ាវពាក់ព័ន្ធការបញ្ជូនកងទ័ពណាតូទៅអ៊ុយក្រែន នៅមិនទាន់ថយកម្តៅនៅលើឡើយទេ ដោយពេលនេះ អ្នកកាសែតដែលគេស្គាល់ថាជាសម្ព័ន្ធមិត្តលោក ពូទីន បានគំរាមបាញ់ពន្លិចចក្រភពអង់គ្លេសចូលក្នុងសមុទ្រនិងកម្ទេចសហរដ្ឋអាមេរិក ឲ្យក្លាយទៅជាផេះ បើទ័ពលោកខាងលិច ឈានជើងចូលដីអ៊ុយក្រែនមែន។

តាមការចុះផ្សាយរបស់ Daily Mail, លោក Dmitry Kiselyov ពិធីករទូរទស្សន៍ដ៏ធំរបស់រុស្ស៊ី Rossiya 1 បានព្រមានថា “ការប៉ុនប៉ងរបស់លោកខាងលិច ដាក់ទ័ពនៅអ៊ុយក្រែនដើម្បីកម្ចាត់រុស្ស៊ី នឹងបង្កឲ្យមានសង្គ្រាមដ៏វិនាសកម្ម។ លោកពូទីន នឹងបាញ់មីស៊ីលមហាប្រល័យ Satan-2 និងអាវុធនុយក្លេអ៊ែរសាហាវៗផ្សេងទៀត”។
លោកអះអាងថា មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែប្រទេសបារាំង ក៏ប្រហែលបាត់ខ្លួនចេញពីផែនទីដែរ ប្រសិនបើរុស្ស៊ី សម្រេចចិត្តបើកការវាយប្រហារមែន។

មីស៊ីលល្បឿនលឿនជាងសំឡេង Sarmat ឬ Satan-2 គឺជាមីស៊ីលគួរឲ្យខ្លាចមួយលើពិភពលោក។ វាជាអាវុធនុយក្លេអ៊ែរអន្តរទ្វីបទម្ងន់ ២០៨តោន មានទំហំប៉ុនប៉មកម្ពស់១៤ជាន់។
មីស៊ីលប្រភេទនេះ ត្រូវបានលោក ពូទីន អួតថា គ្មានខែលការពារណាអាចបញ្ឈប់វាបានឡើយ ព្រោះមុនពេលវាយប្រហារ វាត្រូវហោះហើរទៅកាន់លំហអាកាសលើប៉ូលខាងត្បូង ឬខាងជើងជាមុនសិន។

កាលពីដើមឆ្នាំនេះ សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ីលោក Konstantin Kosachev ក៏ព្រមានខ្លាំងៗដែរថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។
លោកព្រមានថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកត់សម្គាល់របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពនៃការបញ្ជូនកងទ័ព។ វិធីសាស្រ្តដែលបង្ហាញដោយមេដឹកនាំបារាំងរូបនេះ គឺពិតជាមានហានិភ័យណាស់ ច្បាស់ជាបង្កឲ្យស្ថានភាពធ្លាក់ចូលទៅក្នុងសេណារីយ៉ូដ៏មហន្តរាយមិនខានឡើយ។ វិមានក្រឹមឡាំង មិនអត់ឱនចំពោះវិធានការបែបនេះដាច់ខាត។

លោក Kosachev បន្តថា “រឿងបែបនេះសបញ្ជាក់ឲ្យឃើញថា វាមិនមែនគ្រាន់តែជាការចូលរួមរបស់ណាតូក្នុងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាអាចចាត់ទុកថា នេះជាសម្ព័ន្ធភាពដែលបានចូល ក្នុងអរិភាពដោយផ្ទាល់ ឬអាចជាការប្រកាសសង្រ្គាមជាមួយរុស្ស៊ីទៀតផង”។
សូមបញ្ជាក់ គំនិតនៃការបញ្ជូនទ័ពជើងគោកចូលទៅអ៊ុយក្រែន ត្រូវបានលើកឡើងដោយលោក Macron ក្រោយកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស កាលពីខែកុម្ភៈ។
លោកប្រធានាធិបតីបង្ហើបថា សេណារីយ៉ូណាមួយ រួមទាំងការបញ្ជូនទ័ពផងដែរនោះ មិនអាចទាត់ចោលបានឡើយ ដោយលើកហេតុផលថា លោកខាងលិចមិនគួរឈប់ធ្វើសកម្មភាព ហើយទុកឲ្យរុស្ស៊ីត្រួតត្រាអ៊ុយក្រែនបានទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានកើតមហន្តរាយធំធេង បើទ័ពណាតូ ទៅដល់ដី អ៊ុយក្រែន មែន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?