ព័ត៌មានអន្ដរជាតិ
ប៉ូលិសបារាំងបណ្ដេញនិស្សិតគាំទ្រប៉ាឡេស្ទីន ចេញពីទីធ្លាសាកលវិទ្យាល័យក្នុងក្រុងប៉ារីស
ប៉ូលិសបារាំងបានបណ្ដេញនិស្សិតរាប់សិបនាក់ចេញពីសាកលវិទ្យាល័យ Sorbonne បន្ទាប់ពីពួកគេយកទីធ្លាសាលាដើម្បីធ្វើបាតុកម្មគាំទ្រដល់ប្រជាជននៅប៉ាឡេស្ទីន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ ខែមេសានេះ ។
បាតុករប្រហែល ៥០ នាក់បានបោះតង់នៅឯទីធ្លាសាកលវិទ្យាល័យ Sorbonne ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ជាមួយនឹងការកាន់ទង់ជាតិប៉ាឡេស្ទីនដ៏ធំ និងស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តការវាយលុកឥតឈប់ឈរលើទឹកដីប៉ាឡេស្ទីន ។
ទន្ទឹមនោះ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែលក៏បានប្រឈមមុខដាក់គ្នាយ៉ាងតានតឹងផងដែរនៅតាមផ្លូវខាងក្រៅសាលា ខណៈប៉ូលិសបានចេញធ្វើអន្តរាគមន៍ដើម្បីបំបែកក្រុមប្រឆាំង ។ ទោះបីជាយ៉ាងណា ការតវ៉ាបានបញ្ចប់ដោយសន្តិវិធី នៅពេលដែលនិស្សិតបានយល់ព្រមចាកចេញពីអគារ និងបានធ្វើកិច្ចសន្យាជាមួយខាងសាលា ។
គួរបញ្ជាក់ថា មិនមែនមានត្រឹមតែសកលវិទ្យាល័យ Sorbonne ប៉ុណ្ណោះទេដែលផ្ទុះបាតុកម្ម ពោលក៏មានការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មផ្សេងទៀតនៅតាមសកលវិទ្យាល័យនានានៅក្រុងប៉ារីសផងដែរ ខណៈការតវ៉ានៅអាមេរិកមានទ្រង់ទ្រាយធំជាងគេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា