ព័ត៌មានអន្ដរជាតិ
មេឃក្តៅខ្លាំង! ការប្រើប្រាស់អគ្គិសនីនៅវៀតណាម ឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត
តាមការបញ្ជាក់ពីក្រុមហ៊ុនរដ្ឋ Vietnam Electricity (EVN) និងផ្សាយបន្តដោយសារព័ត៌មាន Tuoi Tre នៅថ្ងៃពុធទី១ខែឧសភា, អាកាសធាតុក្តៅខ្លាំងហួសហេតុ បានជំរុញការប្រើប្រាស់អគ្គិសនីក្នុងប្រទេសវៀតណាម ហក់ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-18.png)
តាមរបាយការណ៍ ការប្រើប្រាស់អគ្គិសនីទូទាំងប្រទេស បានឈានដល់ ៩៩៣លានគីឡូវ៉ាត់ម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយកម្រិតថាមពលអតិបរិមានៃប្រព័ន្ធអគ្គិសនីជាតិ បានហក់ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត ៤៧ ៦៧០ មេហ្គាវ៉ាត់ គិតត្រឹមម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន។
ងាកទៅមើលតំបន់ភាគខាងជើងប្រទេសវៀតណាម ទីនោះកំពុងជួបប្រទះរលកកម្តៅលើកដំបូងក្នុងឆ្នាំនេះខណៈការប្រើប្រាស់អគ្គិសនីក៏កើនឡើងខ្លាំងផងដែរ ប៉ុន្តែមិនទាន់បំបែកកំណត់ត្រានៅឡើយទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-19-1024x614.png)
តាមសេចក្តីរាយការណ៍របស់កាសែតយុវជនវៀតណាម, ត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន តំបន់ភាគខាងជើង បានប្រើប្រាស់ថាមពលអស់ ៤៥៧.៤ លានគីឡូវ៉ាត់ម៉ោង។
ទោះបីជាយ៉ាងណាក៏ដោយ គេប៉ាន់ស្មានថា បរិមាណនៃការប្រើប្រាស់អគ្គិសនីនៅទីនោះ អាចនឹងកើនឡើងបន្ថែមទៀតអំឡុងរដូវក្តៅនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-20.png)
EVN ប្រកាសថា ខ្លួនបានកែប្រែផែនការផ្គត់ផ្គង់ថាមពលសម្រាប់ឆ្នាំនេះ ដើម្បីធានាឲ្យមានការផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងរដូវប្រាំងចាប់ពីខែមេសាដល់ខែកក្កដា។
ស្របពេលជាមួយគ្នានោះ EVN ក៏បានអំពាវនាវដល់អតិថិជនប្រើប្រាស់អគ្គិសនី ឲ្យសន្សំសំចៃផងដែរ ជាពិសេសនៅចន្លោះម៉ោង ៧:០០ យប់ដល់ម៉ោង ១១:០០ យប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម បិទរោងចក្រទឹកស្អាតមួយកន្លែង បង្កទុក្ខលំបាកដល់ប្រជាជន រាប់រយគ្រួសារ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ