ព័ត៌មានអន្ដរជាតិ
ទីក្រុងម៉ានីល បញ្ចេញរថយន្តបាញ់ទឹកតាមដងផ្លូវ ដើម្បីទប់ទល់នឹងកម្តៅ
សារព័ត៌មាន GMA News បានរាយការណ៍នៅថ្ងៃទី១ខែឧសភាថា ព្រោះតែមេឃក្តៅបែកផ្សែង រដ្ឋបាលក្រុងម៉ានីល នៃប្រទេសហ្វីលីពីន បានបញ្ចេញរថយន្ត បាញ់ទឹកតាមតាមដងផ្លូវ ដើម្បីនាំមកនូវភាពត្រជាក់ខ្លះ។

សីតុណ្ហភាពនៅទីក្រុងម៉ានីល បានហក់ឡើងដល់៤០អង្សាសេ ហើយដោយសារតែកម្តៅដ៏ក្តៅគគុកបែបនេះ រដ្ឋបាលក្រុង បានសម្រេចឲ្យក្រុមហ៊ុននានា ប្តូរម៉ោងធ្វើការដោយចាប់ផ្តើមពីម៉ោង៧ព្រឹក ដល់ម៉ោង៤រសៀលវិញ។
ស្របពេលជាមួយគ្នានោះដែរ ដើម្បីទប់ស្កាត់ជំងឺទាក់ទងនឹងកម្តៅ ក្រសួងសុខាភិបាល បានណែនាំដល់សាធារណជនកុំចេញក្រៅបើមិនចាំបាច់ ត្រូវផឹកទឹកឲ្យបានច្រើន និងចៀសវាងផឹកតែ កាហ្វេ សូដា ក៏ដូចជាស្រាផងដែរ។ លើសពីនេះ មនុស្សគួរប្រើឆ័ត្រ មួក និងស្លៀកពាក់ខោអាវដៃវែងជើងវែង។

សូមជម្រាបបន្តិច កាលពីថ្ងៃចន្ទទី២៩ខែមេសាថា ទីក្រុង Iba ក្នុងខេត្ត Zambales នៃប្រទេសហ្វីលីពីន បានជួបប្រទះនឹងថ្ងៃក្តៅបំផុត ដោយសីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូល ៥៣អង្សាសេឯណោះ។
យោងតាមការិយាល័យអាកាសធាតុ PAGASA, សីតុណ្ហភាពនៅ Iba បានហក់ឡើងយ៉ាងឆាប់រហ័សត្បិតអី បីបួនថ្ងៃមុននេះ គេវាស់វែងឃើញថា សីតុណ្ហភាពនៅទីនោះ ឈរត្រឹម៤២ទៅ៤៣អង្សាសេប៉ុណ្ណោះ។

សាលារៀនជាច្រើនបានប្រកាសបិទទ្វារ ប៉ុន្តែតម្រូវឲ្យសិស្សរៀនតាមអនឡាញវិញ ព្រោះតែមន្ត្រីគិតគូរពីសុខទុក្ខរបស់សិស្ស ខណៈដែលរលកកម្តៅត្រូវគេព្យាករថា នឹងបន្តវាយប្រហារប្រទេសនេះ រហូតដល់ចុងខែឧសភាឯណោះ ខណៈទិន្នន័យក្រសួងអប់រំបង្ហាញថា សាលារៀនរាប់ពាន់ ត្រូវផ្អាកដោយសារកម្តៅ ជាហេតុប៉ះពាល់ដល់សិស្សជាង ៣.៦លាននាក់។
រម្លឹកទៅកាលពីឆ្នាំមុន សីតុណ្ហភាពសកល បានកើនឡើងខ្ពស់បំផុត ហើយទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ និយាយថា តំបន់អាស៊ី កំពុងឡើងកម្តៅក្នុងល្បឿនយ៉ាងលឿន ជាពិសេសប្រទេសហ្វីលីពីននេះតែម្តង៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ