ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រកាសអាសន្ន ខណៈសីតុណ្ហភាព ហក់ឡើងដល់ជិត ៥៥អង្សាសេ
ហ្វីលីពីន ក៏កំពុងរងគ្រោះធ្ងន់ធ្ងរដោយសាររលកកម្តៅផងដែរ ដោយការិយាល័យអាកាសធាតុរដ្ឋរបស់ប្រទេសនេះ ហៅកាត់ PAGASA បានចេញការព្យាករនឹកស្មានមិនដល់មួយថា ខែនេះ សីតុណ្ហភាពនឹងហក់ឡើងដល់ ៥៤.៨អង្សាសេឯណោះ ហើយក៏បានប្រកាសអាសន្ននៅតំបន់មួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន GMA។

កាលពីថ្ងៃចន្ទទី២៩ខែមេសា សារព័ត៌មាន ABS-CBN បានរាយការណ៍ថា ទីក្រុង Iba ក្នុងខេត្ត Zambales បានជួបប្រទះនឹងថ្ងៃក្តៅបំផុត ដោយសីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូល ៥៣អង្សាសេ ហើយពេលនេះ PAGASA ចេញការព្រមានថា ខែឧសភា សីតុណ្ហភាពនឹងមានចន្លោះពី៤៥ទៅ៥៤.៨អង្សាសេ។
ស្របពេលជាមួយគ្នានោះដែរ PAGASA បានប្រកាសអាសន្ននៅក្នុងតំបន់ចំនួន៣៥ដោយសារតែអាកាសធាតុក្តៅសឹងតែឆេះ ខណៈតំបន់ដែលកត់ត្រាកម្តៅខ្ពស់គឺ CBSUA, Pili, Camarines Sur។

លើសពីនេះ PAGASA ក៏ព្រមានឲ្យប្រុងប្រយ័ត្នចំពោះការដាច់សរសៃឈាមខួរក្បាលផងដែរ ដូចនេះអ្នកទាំងឡាយ គួរកុំចេញទៅណាប្រសិនបើមិនចាំបាច់។
កាលពីប៉ុន្មានថ្ងៃមុននេះទៀតសោត រដ្ឋបាលក្រុងម៉ានីល បានបញ្ចេញរថយន្ត បាញ់ទឹកតាមតាមដងផ្លូវ ដើម្បីនាំមកនូវភាពត្រជាក់ខ្លះ។

សីតុណ្ហភាពនៅទីក្រុងម៉ានីល បានហក់ឡើងដល់៤០អង្សាសេ ហើយដោយសារតែកម្តៅដ៏ក្តៅគគុកបែបនេះ រដ្ឋបាលក្រុង បានសម្រេចឲ្យក្រុមហ៊ុននានា ប្តូរម៉ោងធ្វើការដោយចាប់ផ្តើមពីម៉ោង៧ព្រឹក ដល់ម៉ោង៤រសៀលវិញ។
ពាក់ព័ន្ធបញ្ហាកម្តៅដូចគ្នានេះ កាលពីប៉ុន្មានថ្ងៃមុន សីតុណ្ហភាពនៅទីក្រុងបាងកក នៃប្រទេសថៃឯណោះវិញ បានឡើងដល់ចំណុចកំពូល ៥២អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់។

អាជ្ញាធរថៃ ក៏បានចេញការព្រមានផងដែរថា សីតុណ្ហភាពដ៏ក្ដៅបែកផ្សែងនឹងកាន់តែអាក្រក់ថែមទៀតៗ នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។
សូមបញ្ជាក់ថា បច្ចុន្ននេះ តំបន់មួយចំនួនលើពិភពលោក ជាពិសេសអាស៊ីអាគ្នេយ៍ កំពុងរងការវាយប្រហារដោយឥទ្ធិពល El Nino ខណៈបាតុភូតអាកាសធាតុមួយនេះ នឹងបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងទាញសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ក្នុងកម្រិតកំណត់ត្រាថ្មីៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងម៉ានីល បញ្ចេញរថយន្តបាញ់ទឹកតាមដងផ្លូវ ដើម្បីទប់ទល់នឹងកម្តៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ