Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនបាតុករជិត៣០០នាក់ ខណៈអំពើហិង្សានៅអាមេរិក កំពុងរីករាលដាល

បានផុស

នៅ

បាតុកម្មប្រឆាំងសង្គ្រាមអ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា នៅតែបន្តពុះកញ្ជ្រោលមិនថមថយ នៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ខណៈនៅញូវយ៉ក ប៉ូលិសបានចាប់ខ្លួនបាតុករជិត ៣០០នាក់ ចំណែកនៅកាលីហ្វ័រញ៉ា ឯណោះវិញ ក៏កើតមានអំពើហិង្សាដែរ។

(រូបថត៖ Daily Cardinal)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃពុធទី១ខែឧសភា, នៅទីក្រុងញូវយ៉ក ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ២៨២នាក់នៅសាកលវិទ្យាល័យ Columbia និងមហាវិទ្យាល័យទីក្រុងញូវយ៉ក ក្នុងប្រតិបត្តិការបោសសម្អាតនិស្សិត ដែលបានកាន់កាប់សាល Hamilton Hall ចាប់តាំងពីថ្ងៃទី៣០ខែមេសាមក។

(រូបថត៖ WMTV)

ដំបូងឡើយអគារនេះ ត្រូវបានបាតុករដាក់ឈ្មោះឲ្យថា “Mandela Hall” នៅពេលនិស្សិត ធ្វើសកម្មភាពស្រដៀងគ្នានេះដើម្បីគាំទ្រដល់ការរំដោះប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩៨៥ ប៉ុន្តែលើកនេះ ក្រុមអ្នកតវ៉ាបានដាក់ឈ្មោះអគារថា “Hind’s Hall” វិញ ដើម្បីឧទ្ទិសដល់ កុមារី Hind Rajab អាយុ៦ឆ្នាំ ដែលត្រូវបានសម្លាប់​ជាមួយ​ក្រុម​គ្រួសារ ​ដោយស្នាដៃ​កង​កម្លាំង​អ៊ីស្រាអែល​នៅតំបន់​ហ្គាហ្សា។

(រូបថត៖ Getty)

ឆ្លើយតបទៅមតិរិះគន់ ស្នងការរងនៃប្រតិបត្តិការនៅនាយកដ្ឋានប៉ូលិសក្រុងញូវយ៉កលោក Kaz Daughtry បាននិយាយការពារខ្លួននៅលើបណ្តាញសង្គម X ថា ប៉ូលិសធ្វើសកម្មភាពតាមសំណើរបស់សាកលវិទ្យាល័យ Columbia ដែលសុំឲ្យជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ។

(រូបថត៖ Getty)

លោក​បញ្ជាក់​ថា ប៉ូលិស​កំពុង​បំបែក​ការ​បោះ​ជំរំ​ខុស​ច្បាប់ និង​មនុស្ស​ដែល​រារាំង​នៅ​ខាង​ក្នុង​អគារ​សាកលវិទ្យាល័យ ហើយ​រៀបចំ​សណ្តាប់​ធ្នាប់​ឡើង​វិញ។

(រូបថត៖ Getty)

ទន្ទឹមនោះ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាឡូសអេនជឺលេស (UCLA) ឯណោះវិញ បាតុករគាំទ្រអ៊ីស្រាអែល បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រប៉ាឡេស្ទីន ដោយបង្កជាអំពើហិង្សា ខណៈអ្នកខ្លះគប់ដប កែវ និងវាយគ្នានឹងដំបងទៀតផង។

(រូបថត៖ OC Hawk)

សូមបញ្ជាក់ថា បាតុកម្មតែងកើតមាននៅទូទាំងសកលវិទ្យាល័យអាមេរិក ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងពេញមួយសង្រ្គាមអ៊ីស្រាអែលរយៈពេលជិតប្រាំបីខែនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៤ ៥៦៨នាក់ និងបង្កើតជាគ្រោះទុរ្ភិក្សធំធេង ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ គេមើលឃើញថា ទំហំនៃបាតុកម្មនិងអំពើហិង្សាកាន់តែរីករាលដាលធំទៅៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូលិសក្រុងញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ចាប់ខ្លួនបាតុករជានិស្សិត ច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម