Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជីនពីង នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​អឺរ៉ុប​ចំនួន​៣

បានផុស

នៅ

ចាប់​ពី​ថ្ងៃ​​ទី​៥ ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ មេ​ដឹក​នាំ​ចិន​លោក ស៊ី ជីនពីង នឹង​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អឺរ៉ុប​​ចំនួន​៣ មាន​ដូចជា បារាំង ស៊ែប៊ី និង​ហុងគ្រី ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ចិន Xinhua កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំឡុង​ទស្សនកិច្ច​នេះ លោក ស៊ី ជីនពីង នឹង​​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Emmanuel Macron ប្រធានាធិបតី​បារាំង, លោក Aleksandar Vucic ប្រធានាធិបតី​ស៊ែប៊ី, លោក Tamas Sulyok ប្រធានាធិបតី​ហុងគ្រី និង​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី។ ជំនួប​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​បណ្ដា​ប្រទេស​ដែល​ចូលរួម ទាក់ទិន​ទៅ​នឹង​​ទំនាក់ទំនង​​ទ្វេ​ភាគី​រវាង​ចិន​ និង​សហភាព​អឺរ៉ុប ព្រម​ទាំង​​បញ្ហា​ក្ដៅៗ​ក្នុង​តំបន់ ក៏​ដូចជា​បញ្ហា​អន្តរជាតិ​ផង​ដែរ។

លោក Lin Jian អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ចិន-បារាំង។ ចិន​​នឹង​ចាត់​ទុក​​ឳកាស​នេះ​ជា​ការ​ផ្សារភ្ជាប់​​​ទំនុក​ចិត្ត​​ទ្វេ​ភាគី​លើ​ផ្នែក​នយោបាយ ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោយ​ចិន-បារាំង​ឲ្យ​ឈាន​ទៅ​ដល់​កម្រិត​ថ្មី​មួយ និង​​បង្កើន​ការ​អភិវឌ្ឍ​​​រឹង​មាំ​ប្រកប​ដោយ​​សុខុមាលភាព​​​នៃ​ទំនាក់ទំនង​ចិន-អឺរ៉ុប៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម