Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហូជីមិញ ធ្លាក់ភ្លៀងមួយមេជួយឲ្យមេឃត្រជាក់ប្រហែល ៥ នាទី

បានផុស

នៅ

តំបន់ជាច្រើនក្នុងទីក្រុងហូជីមិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះមានអារម្មណ៍ត្រជាក់មួយភ្លែត ក្រោយមេឃបង្អុលទឹកភ្លៀងមួយមេក្នុងរយៈពេលប្រហែល ៥ នាទី បន្ទាប់ពីពលរដ្ឋក្នុងទីក្រុងមួយនេះរស់នៅក្រោមរលកកម្ដៅក្នុងកម្រិតបំបែកកំណត់ត្រាលើសពី ៣៥ អង្សាសេ ចាប់តាំងពីចុងខែមីនាមកម្ល៉េះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃទី២ ខែឧសភានេះ ។

ផ្ទៃមេឃនៅផ្នែកជាច្រើននៃទីក្រុងហូជីមិញប្រមូលផ្ដុំទៅដោយពពកខ្មៅខ្មួលខ្មាញ់ ហើយទឹកភ្លៀងចាប់ផ្ដើមបង្អុរធ្លាក់មកលើតំបន់ភាគកណ្ដាលរបស់ទីក្រុងនៅជិតសង្កាត់ទី ៤, សង្កាត់ Binh Thanh, សង្កាត់ Phu Nhuan និងតំបន់ជាយក្រុងក្នុងសង្កាត់ទី ១២ និងសង្កាត់ Hoc Mon ជាដើម ។

ពលរដ្ឋមួយចំនួនដែលធ្វើដំណើរតាមម៉ូតូ និងមិនមានអាវភ្លៀងពាក់ត្រូវបង្ខំចិត្តជិះរកកន្លែងជ្រកនៅក្រោមសំយ៉ាបផ្ទះរហូតដល់មេឃរាំងនៅម៉ោង ៨ ព្រឹក ។ ក្រោយភ្លៀងបង្អុរមួយមេនេះហើយ អាកាសធាតុក្នុងទីក្រុងប្រែជាត្រជាក់ស្រស់ស្រាយ ពោលសីតុណ្ហភាពធ្លាក់ចុះ ៣ ទៅ ៤ អង្សាសេមកនៅត្រឹម ៣០ អង្សាសេ ក្រោយមេឃបើកថ្ងៃចង់ខ្លោចជាច្រើនថ្ងៃកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Le Dinh Quyet ប្រធាន​នាយកដ្ឋាន​ព្យាករណ៍​ឧតុនិយម​ប្រចាំ​ស្ថានីយ​ជលសាស្ត្រ​តំបន់​ភាគ​ខាងត្បូង​បាន​ចេញការសន្មត​ថា ​ភ្លៀង​ធ្លាក់​មួយមេរយៈពេលប្រហែល ៥ នាទីនេះអាចជាការប្រែប្រួលបរិយាកាស ។ យ៉ាងណាក៏ទឹកភ្លៀងបានជួយសម្រាលការព្រួសកម្ដៅបន្តិចផងដែរ ប៉ុន្តែមេឃអាចនឹងបើកថ្ងៃមកវិញនៅពេលថ្ងៃត្រង់ និងអាចមានសីតុណ្ហភាព ៣៩ អង្សាសេ ។

ស្របពេលជាមួយគ្នានេះ ភ្នាក់ងារ​ឧតុនិយម​ក៏បានឲ្យដឹងដែរថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា វៀតណាមក៏នឹងមានភ្លៀងធ្លាក់បន្ថែមផងដែរ ប៉ុន្តែភ្នាក់ងារឧតុនិយមបាន​ណែនាំឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​ខុស​រដូវ​ទាំងនេះ ដោយសារ​ទឹកភ្លៀងធ្លាក់ថ្មីៗនេះផ្ទុកទៅដោយអាស៊ីត បើទោះបីជាវាជួយកាន់បន្ថយកម្ដៅក៏ដោយ ។

ក្នុងរយៈពេល ៤ ខែកន្លងមកនេះ តំបន់ទាំងមូលបានប្រឈមមុខនឹងអាកាសធាតុក្ដៅចង់ឆេះ ដោយសារតែបាតុភូត El Nino ទើបទាញឲ្យមេឃលែងបង្អុរទឹកភ្លៀងនៅក្នុងតំបន់ទូទាំងប្រទេសវៀតណាម ជាពិសេសតំបន់ខ្ពង់រាបកណ្តាល និងតំបន់ភាគខាងត្បូង ។

ទោះយ៉ាងណា កាលពីមួយសប្តាហ៍មុន នៅតំបន់ដីសណ្តទន្លេមេគង្គមួយចំនួនដូចជា Can Tho, Hau Giang, Tien Giang និង Kien Giang ក៏មានភ្លៀងធ្លាក់មួយមេផងដែរ ដោយជួយចាក់បំពេញដល់ប្រព័ន្ធធារាសាស្រ្តសម្រាប់តំបន់ដំណាំស្រូវ និងផ្លែឈើជាច្រើនឲ្យមានដង្ហើមដកឡើងវិញ បន្ទាប់ពីស្ងួតហួតហែងមួយរយៈពេលធំ ខណៈតំបន់មួយចំនួននៅតំបន់ខ្ពង់រាបភាគកណ្តាលក៏បានជួបប្រទះនូវភ្លៀងធ្លាក់រាយប៉ាយនាពេលថ្មីៗនេះផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ នៅ បាងកក មេឃបើកថ្ងៃចង់ឆេះ សីតុណ្ហភាពឡើងដល់ ៥២ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម